ដើមត្នោត ជារុក្ខជាតិមួយប្រភេទដែលគេស្គាល់ថាជារុក្ខជាតិតំណាងឪ្យអត្តសញ្ញាណជាតិប្រទេសកម្ពុជា។ ដើមត្នោតជាប្រភេទរុក្ខជាតិដែលដុះយ៉ាងសន្ធឹកសន្ធាប់តាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជា។

ដើមត្នោតប្រភេទនេះមានរាងដើមធំត្រង់ខ្ពស់ដែលមានកម្ពស់អាចរហូត ដល់១០ម៉ែត្រហើយស្លឹករបស់វាស្ថិតនៅកំពូលដើមមានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើនសំរាប់ឲ្យមនុស្សយកទៅកែច្នៃសំរាប់ធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗនិងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផងដូចជា ដេីមរបស់វាគេយកទៅធេ្វី ទូក ស្លាបព្រា វែក ថាស ចានស្រាក់ ត្បាល់ អង្រែ រីឯ ផ្លែយកទៅធ្វេី នំ បង្អែម ចាហួយត្នោតក៏បាន ចំពោះស្លឹកត្នោត គេយកទៅធ្វេី មួក ផ្លឹត កន្រ្តក ស្មុក សម្រាប់វេចនំ ចំណែកទឹកត្នោតគេយកទៅធ្វេីជា ស្ករត្នោត ដោយគេយកទឹក ត្នោតផ្អែមមករង្ងាស់ធ្វើជាស្ក ឬអាចផលិតជាទឹកត្នោតជូរ ដែលប្រជាកសិករ អ្នកស្រែចម្ការ តែងតែប្រើវាមកជំនួសស្រា នៅពេលជួបជុំបងប្អូន ឬក្នុងពិធីផ្សេងៗគេអាចយកទៅកែច្នៃទៅតាមតម្រូវកាបានទៀតផង។

ហេីយខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយកសារៈប្រយោជន៍ជាច្រើនពីដើមត្នោតអាចប្រកបមុខរបរយ៉ាងងាយស្រួល។យ៉ាងណាមិញប្រជាកសិករខ្មែរ នៅតែបន្តប្រើប្រាស់នូវផលិតផល ឬរបស់របរប្រើប្រាស់ធ្វើអំពីដើមត្នោតដើម្បីជាប្រយោជន៍ដល់ជីវភាពរស់នៅ ក៏ដូចជាជួយក្នុងការអភិរក្សនិងលើកស្ទួយវប្បធម៌និងសប្បកម្មត្នោតខ្មែរ មិនតែប៉ុណ្ណោះដើមត្នោតក៏មានមុខងារយ៉ាងពិសេសក្នុងការផ្ដល់ផលកម្រៃដល់ប្រជាកសិកររស់នៅតាមស្រុកស្រែចំការ ក្នុងការរកទទួលទានចិញ្ចឹមជីវិតដែលបានមកពី ដើមត្នោត ពិសេសជាងនេះដើមត្នោត គឺផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនស្ទើរមិនអាចគណនាបានអត្ថប្រយោជន៍របស់ដើមត្នោត
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា