Neymar បានវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិ Brazil national football team វិញយ៉ាងភ្ញាក់ផ្អើល បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងបញ្ជីចុងក្រោយ ២៦ នាក់ សម្រាប់ការប្រកួត 2026 FIFA World Cup ដែលនឹងធ្វើឡើងនៅអាមេរិកខាងជើង និងអាមេរិកកណ្ដាល។ នេះជាការចូលរួម World Cup លើកទី៤ របស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ បន្ទាប់ពីឆ្នាំ 2014, 2018 និង 2022។
ការប្រកាសបញ្ជីកីឡាកររបស់គ្រូបង្វឹក Carlo Ancelotti នៅទីក្រុង Rio de Janeiro កាលពីថ្ងៃចន្ទ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ Neymar ធ្លាប់ត្រូវបានគេចាត់ទុកថា កំពុងឆ្ងាយពីឱកាសត្រឡប់មកកាន់ជម្រើសជាតិ ដោយសារបញ្ហារបួស និងទម្រង់លេងមិនស្ថិតស្ថេរ។

លោក Ancelotti បាននិយាយថា Neymar កំពុងបង្ហាញសញ្ញាវិជ្ជមានពីស្ថានភាពរាងកាយរបស់ខ្លួន បន្ទាប់ពីបានចូលលេងជាបន្តបន្ទាប់ជាមួយ Santos FC ហើយលោកជឿថា បទពិសោធន៍របស់គេនឹងមានសារៈសំខាន់សម្រាប់ក្រុមនៅក្នុងការប្រកួតធំបំផុតរបស់ពិភពលោក។
យើងបានតាមដាន Neymar ពេញមួយឆ្នាំ គេជាកីឡាករសំខាន់ម្នាក់ ហើយអាចដើរតួនាទីធំក្នុង World Cup បាន ។កីឡាករ Neymar បានខកខានការបង្ហាញខ្លួនជាច្រើនសម្រាប់ប្រេស៊ីលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសាររបួសជង្គង់ និងបញ្ហាសាច់ដុំ។ កាលពីខែមីនា គេក៏មិនត្រូវបានជ្រើសរើសផងដែរ ប៉ុន្តែបានបញ្ជាក់ថា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីត្រៀមខ្លួនសម្រាប់ឱកាសបន្ទាប់។
ការត្រឡប់របស់ Neymar មានន័យថា គេនឹងក្លាយជាកីឡាករមួយក្នុងចំណោមវីរបុរសបាល់ទាត់ប្រេស៊ីល ដែលបានចូលរួម World Cup ចំនួន ៤ លើក ដូចជា Pelé, Cafu, Ronaldo និង Thiago Silva។
គិតមកទល់ពេលនេះ Neymar គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិប្រេស៊ីល ដោយស៊ុតបញ្ចូលទីបាន ៧៩ គ្រាប់ ក្នុង ១២៨ ប្រកួត។
ក្នុងបញ្ជីចុងក្រោយរបស់ប្រេស៊ីល ក៏មានវត្តមានតារាឆ្នើមផ្សេងទៀតដូចជា Vinícius Júnior, Raphinha និង Gabriel Martinelli ខណៈ Ancelotti បញ្ជាក់ថា ការជ្រើសរើសកីឡាករ ២៦ នាក់ចុងក្រោយ គឺជាការសម្រេចចិត្តដ៏ពិបាកមួយ ដោយសារការប្រកួតប្រជែងខ្លាំងនៅក្នុងបាល់ទាត់ប្រេស៊ីល។
ប្រែសម្រួលដោយ៖ វី យៀក