សារមន្ទីរជាតិ រាជធានីភ្នំពេញ - Phkasla Partner

សារមន្ទីរជាតិ គឺជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាកនិង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និង សម័យក្រោយៗមកទៀត។ អ្នកទស្សនាអាចចំណាយពេលដើម្បីស្វែងរកការប្រមូលផ្តុំដ៏ធំនៃវត្ថុជាង ១៤០០០ ដែលវត្ថុនីមួយៗបង្ហាញពីការវិវត្តន៍នៃសិល្បៈ និងវប្បធម៌ខ្មែរតាមរបៀបខុសប្លែកពីគ្នា។ ចំណុចសំខាន់ៗមួយចំនួន រួមមាន រូបសំណាក ព្រះបាទជ័យវរ្ម័នទី៧ ដ៏គួរឱ្យទាក់ទាញនិងស្នាដៃផ្សេងៗទៀត ពីសម័យអង្គរ ថែមទាំងមាន​គ្រឿង​អលង្ការ និង​សេរ៉ាមិច​ដ៏​ប្រណិត។

សារមន្ទីរ​ជាតិ​បាន​កសាង​នៅ​ថៃ្ង​ទី​១៥ សីហា ១៩១៧ តាម​របៀប​ស្ថាបត្យកម្ម ប្រពៃណី​ខ្មែរ ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។ នៅ​ខាងក្នុង​សារមន្ទីរ​ជាតិ​មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ និង​សម័យ​អង្គរ ។ វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ សិល្បៈ សាសនា បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​ទី​៤ រហូត​ដល់​សតវត្ស​ទី​១៣ ។ 

សារមន្ទីរនេះត្រូវបានកសាងឡើងតាម ស្ថាបត្យកម្មប្រពៃណីខ្មែរ ដោយចាប់ផ្ដើមកាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៩១៧ និងត្រូវបានសម្ពោធជាផ្លូវការនៅក្នុងឆ្នាំ ១៩២០ ដោយព្រះបាទ ស៊ីសុវត្ថិ។ ដើមឡើយ វាស្ថិតនៅក្នុងបរិវេណតែមួយរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលត្រូវបានប្រជាជនខ្មែរហៅថា «សាលារចនា»។ បន្ទាប់ពីឆ្លងកាត់ការគ្រប់គ្រងពីអភិរក្សជនជាតិបារាំងដំបូងគេដូចជាលោក George Groslier ការដឹកនាំក៏ត្រូវបានផ្ទេរទៅឲ្យអភិរក្សខ្មែរដំបូងបង្អស់គឺលោក ជា ថៃសេង នៅឆ្នាំ ១៩៦៦។ ក្រោយពីបិទទ្វារអស់រយៈពេលជិត ៤ឆ្នាំក្នុងរបបខ្មែរក្រហម សារមន្ទីរត្រូវបានរៀបចំឡើងវិញ និងបានបើកបម្រើជូនភ្ញៀវចូលទស្សនាជាថ្មីនៅថ្ងៃទី ១៣ ខែមេសា ឆ្នាំ១៩៨០។ តម​ក​គឺ​លោក​ពេ​ជ កែវ (​ពី​ឆ្នាំ​១៩៩១-១៩៩៦)​។ នៅ​ថៃ្ង​ទី​២៦ ខែកញ្ញា ឆ្នាំ​១៩៩៦ មាន​ពិធី​ផេ្ទ​រ​តំណែង​រវាង​លោក​ពេ​ជ កែវ និង​លោក​ឃុន​សា​ម៉េ​ន ក្រោម​អធិបតីភាព​លោក​រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្ប​ធ​ម៌‌ និង​វិចិត្រសិល្បៈ នុ​ត ណា​រាំង នៅ​សា​រម​នី្ទ​រ​ជាតិ តមកទៀតគឺលោក គង់ វីរៈ មកដល់ពេលបច្ចុប្បន្ន។

កាលពីដំបូងសារមនី្ទរជាតិ ជាអាគារមួយសិ្ថតនៅក្នុងអតីតវិទ្យាល័យព្រះស៊ីសុវតិ្ថ ដែលមានឈ្មោះថា "សារមនី្ទរ ភំ្នពេញ" ។ នៅពេល ដែលសារមនី្ទរជាតិ (សារមនី្ទរ សព្វថៃ្ង) ធ្វើ​ការសាងសង់​រួចហើយ ទើបសារមនី្ទរភំ្នពេញមកតាំងនៅ សារមនី្ទរជាតិសព្វថៃ្ង ដោយប្រែឈ្មោះថា "សារមនី្ទរក្រុងកម្ពុជាធិបតី"។

សារមន្ទីរជាតិនៃកម្ពុជា មិនត្រឹមតែជាកន្លែងរក្សាទុកវត្ថុបុរាណទេ ប៉ុន្តែវាជាសញ្ញានៃអត្តសញ្ញាណ និងការរីកចម្រើននៃសិល្បៈខ្មែរ។ វាជាភស្តុតាងនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងសិល្បៈដែលបង្ហាញពីភាពឆ្លាតវៃ និងចំណេះដឹងជ្រៅជ្រះរបស់បុព្វបុរសខ្មែរ។ សារមន្ទីរជាតិនេះក៏មានតួនាទីជាស្ថាប័នអប់រំ ដោយរៀបចំកម្មវិធីសិក្សា ការតាំងពិព័រណ៍បណ្តោះអាសន្ន និងសកម្មភាពវប្បធម៌ដើម្បីជំរុញការយល់ដឹងអំពីសិល្បៈខ្មែរ។ វាជាកន្លែងមួយដែលទាំងកុមារ យុវជន និងមនុស្សពេញវ័យគួរទៅទស្សនា ដើម្បីរៀនពីអតីតកាល និងស្នាដៃដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។

អត្ថបទ៖ កណ្ណិការ