ត្បូងជាវត្ថុរឹងពិសេសមួយប្រភេទមានតម្លៃ ឬជាថ្មអលង្ការដែលកើតឡើងពីធម្មជាតិ។ វាមានពណ៌ភ្លឺស្អាត និងរឹងមាំ ត្រូវបានគេយកទៅកែច្នៃ ធ្វើជាគ្រឿងអលង្ការ ដូចជា ចិញ្ចៀន ខ្សែក បូរ និងអ្វីៗផ្សេងៗ។ 

ត្បូង​​នៅ​កម្ពុជា ​ត្រូវ​បាន​រក​ឃើញ​ កែ​ច្នៃ ​និង​ប្រើប្រាស់​ជា​គ្រឿងអលង្ការ​អស់​រយៈពេល​ប្រមាណ​ ២០០០​ឆ្នាំ​មក​ហើយ​។​ មិនមានការ​រុករក​ជា​លក្ខណៈ​ឧស្សាហកម្ម​ធំ​ណា​មួ​​យ​កើត​មាននៅ​ឡើយ​ទេ​។​​ ត្បូង​​ភាគច្រើន​ត្រូវ​បាន​រុករក​ដោយ​កម្មករ​ត្បូង​ ឬ​តាម​រយៈ​គ្រួសារ ​និង​សហ​គមន៍​។​

 

ប្រទេសកម្ពុជា មានរ៉ែត្បូងមានតម្លៃជាច្រើនប្រភេទ ដូចជា ត្បូងក្រហម(ruby) ,ត្បូងបឹងកាចាក់(sapphire) ,ត្បូងបៃតងខ្ចី (period) ត្បូងបៃតងខៀវ (aquamarine), ត្បូងស្វាយ(amethyst) ត្បូងទឹកឃ្មុំ(topaz)។ ត្បូងដែលមានតម្លៃថ្លៃជាងគេ គឺត្បូងទទឹម(ruby), ត្បូងកណ្តៀង(blue sapphire) , ត្បូងប៊ុត (yellow sapphire) និងត្បូង​មរកត និងពេជ្រខ្មែរ ដែលមានភាពរឹងធុន និងការសឹក៩ចុច (ពេជ្រ១០ចុច)។


 

ត្បូងក្នុងប្រទេសកម្ពុជា មាននៅខេត្ត ប៉ៃលិន  រតនគិរី  មណ្ឌលគិរី  កំពង់ធំ  តាកែវ និងព្រះវិហារ។ សព្វថ្ងៃខេត្តដែលមានត្បូងច្រើនជាងគេ គឺខេត្តរតនគិរី សម្បូរទៅដោយត្បូង zircon។

YouTube

គូសបញ្ជាក់ដែរថា វិស័យត្បូងនៅកម្ពុជា នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសជិតខាង ដោយសារកម្ពុជា មិនទាន់​មានសាលាបណ្តុះបណ្តាល ឬមហាវិទ្យាល័យសិក្សាអំពីប្រភេទត្បូង ដូចប្រទេសជិតខាងឡើយ ជាពិសេស​ទៅលើបច្ចេក​ទេសដុត និងច្នៃ។ បច្ចេកទេសដុត និងកែច្នៃត្បូងនៅកម្ពុជា ភាគច្រើនចេះតគ្នា ឬធ្វើតាមទំនៀមទម្លាប់បុរាណ ដែលមិន​ត្រូវតាមស្តង់ដារទីផ្សារក្រៅស្រុក៕

 

អត្ថបទដោយ៖ កណ្ណិការ