រដ្ឋបាលខេត្តកំពង់ឆ្នាំង ចេញដីកាបញ្ចប់មុខតំណែងមន្ត្រីរាជការ ចំនួន ២រូប ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្តគម្រោងមូលនិធិឃុំ នៃខេត្តកំពង់ឆ្នាំង។

មន្ត្រីខាងលើ រួមមាន៖ 

ទី១. លោក ហង្ស ពិសី ពីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង

ទី២. លោក វ៉ាន់ ថេន ពីនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត មកជាមន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តកំពង់ឆ្នាំង។

ទាក់ទងនឹងករណីខាងលើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តស្វែងរកឫសគល់នៃបញ្ហា និងអ្នកពាក់ព័ន្ធនានា មកអនុវត្តតាមច្បាប់។

 

 

រដ្ឋបាលខេត្តកំពង់ឆ្នាំង​  បានចេញដីកាស្ដីពីការបញ្ចប់មុខតំណែង​មន្ត្រី​រាជការ​២រូប​  ពាក់ព័ន្ធភាពមិនប្រក្រតី នៃដំណើរការរៀបចំនិងអនុវត្ត ...
រដ្ឋបាលខេត្តកំពង់ឆ្នាំង បញ្ចប់មុខតំណែងមន្ត្រីរាជការ ២រូប  ពាក់ព័ន្ធករណីបង្គោលភ្លើងមួយដើមតម្លៃ ៨លានរៀល – DAP News