ខេត្តកណ្ដាល៖ គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើប Victoria Park កំពុងឈានទៅដំណាក់កាលសំខាន់ថ្មី ដោយត្រៀមបញ្ចប់ការសាងសង់ Showroom និងចំណតយានយន្ត (Car Park) ដែលនឹងក្លាយជាច្រកស្វាគមន៍ដ៏សំខាន់សម្រាប់អតិថិជន និងវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។

គម្រោងនេះមានទីតាំងស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយរួមបញ្ចូលនូវអាគារពាណិជ្ជកម្មចម្រុះ ខុនដូ ផ្សារទំនើប អាគារការិយាល័យ សណ្ឋាគារ អាគារការិយាល័យ និងដីឡូត័៍វីឡា ដែលមានទំហំចាប់ពី២០ គុណនឹង៣០ម៉ែត្រ។

លោកបណ្ឌិត តេង រិទ្ធី នាយកប្រតិបត្តិគម្រោង Victoria Park បានឲ្យដឹងថា ដំណាក់កាលបច្ចុប្បន្នជាឱកាសដ៏សំខាន់សម្រាប់អតិថិជនក្នុងការវិនិយោគ ព្រោះអាចទទួលបានជម្រើសទីតាំងល្អ និងតម្លៃសមរម្យ មុនពេលតម្លៃអចលនទ្រព្យមានការកើនឡើងនៅពេលគម្រោងដំណើរការពេញលេញ។

លោកបានបញ្ជាក់ថា៖ «យើងកំពុងអភិវឌ្ឍន៍គម្រោងនេះដោយផ្អែកលើចក្ខុវិស័យវែងឆ្ងាយ ដើម្បីប្រែក្លាយតំបន់នេះទៅជា Central Business Development (CBD) ដែលផ្តោតលើជីវិតរស់នៅទំនើប ស៊ីវិល័យ និងមានស្តង់ដារអន្តរជាតិ។»

យោងតាមផែនការអភិវឌ្ឍន៍ នៅឆ្នាំ ២០៣០ ទីក្រុងតាខ្មៅនឹងក្លាយជាតំបន់មានសក្តានុពលខ្ពស់ ដោយមានប្រជាជនរស់នៅប្រមាណ ១០ម៉ឺននាក់ និងមានចរាចរណ៍អ្នកធ្វើដំណើរឆ្លងកាត់ប្រមាណ ៥ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលនឹងជំរុញសេដ្ឋកិច្ច និងសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរស់រវើក។

លោកបណ្ឌិត តេង រិទ្ធី ក៏បានបន្ថែមថា គម្រោងដីឡូត៍វីឡាត្រូវបានរៀបចំយ៉ាងប្រណីត ដោយមានផ្លូវមេទទឹង ២៥ ម៉ែត្រ និងផ្លូវរណបទទឹង ១៥ ម៉ែត្រ ដើម្បីធានាបរិយាកាសរស់នៅទូលាយ សុវត្ថិភាព និងមានសោភ័ណភាពខ្ពស់។

លោកបានសង្កត់ធ្ងន់ថា គម្រោងនេះផ្តោតលើគុណភាពជីវិត ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពឧស្សាហកម្ម ឬការសាងសង់ឃ្លាំង និងការចិញ្ចឹមសត្វឡើយ ខណៈដែលអតិថិជនអាចជ្រើសរើសម៉ូដវីឡាប្រណីតៗជាច្រើន ដែលត្រូវបានរចនាឡើងស្របតាមស្តង់ដារទំនើប និងតម្លៃសមរម្យ។

សម្រាប់ព័ត៌មានបន្ថែម ឬការវិនិយោគ អតិថិជនអាចទំនាក់ទំនងតាមលេខ 086 48 5566 ឬតេឡេក្រាម។
May be an image of one or more people, suit and wrist watch