ដំណាំកៅស៊ូត្រូវបានគេប្រសិទ្ធនាមថាជា "មាសស" ហើយមានតួនាទីយ៉ាងសំខាន់មិនអាចកាត់ផ្តាច់បាននៅក្នុងសេដ្ឋកិច្ចពិភពលោកនិងជីវភាពប្រចាំថ្ងៃរបស់មនុស្ស។

• ដើមកៅស៊ូធម្មជាតិ (Hevea brasiliensis) មានដើមកំណើតនៅតំបន់អាម៉ាហ្សូន ក្នុងប្រទេសអាមេរិកខាងត្បូងជាពិសេសនៅប្រទេសប្រេស៊ីល។អរិយធម៌បុរាណនៅតំបន់មេសូអាមេរិកដូចជា ម៉ាយ៉ា និង អាហ្សតិចបានស្គាល់និងប្រើប្រាស់ជ័រកៅស៊ូតាំងពី១៦០០ ឆ្នាំមុនគ្រិស្តសករាជម្ល៉េះ ពួកគេបានយកជ័រទឹកមកធ្វើជាបាល់សម្រាប់លេងល្បែងសាសនាស្បែកជើងនិងសំលៀកបំពាក់ការពារទឹក។

• ជនជាតិអឺរ៉ុបបានស្គាល់កៅស៊ូនៅសតវត្សរ៍ទី១៨ឈ្ មោះ "Rubber" (ជ័រលុប)បានមកពីសមត្ថភាពរបស់វាអាចលុបស្នាមខ្មៅដៃបាន។គុណវិបត្តិចម្បងនៃជ័រកៅស៊ូដើមគឺវារលាយនៅពេលក្តៅនិងរឹងនៅពេលត្រជាក់។នៅឆ្នាំ ១៨៣៩ អ្នកបង្កើតជនជាតិអាមេរិកម្នាក់ឈ្មោះ Charles Goodyearបានរកឃើញដំណើរការ (ការព្យាបាលកៅស៊ូដោយស្ពាន់ធ័រ)ដែលធ្វើឱ្យកៅស៊ូក្លាយជាវត្ថុធាតុរឹងមាំយឺតនិងធន់នឹងការប្រែប្រួលសីតុណ្ហភាពដែលអាចប្រើប្រាស់ក្នុងឧស្សាហកម្មធំៗបាន។នៅចុងសតវត្សរ៍ទី១៩លោក Henry A. Wickhamបានលួចនាំយកគ្រាប់កៅស៊ូទៅដាំដុះនៅអាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី។ តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាមជ្ឈមណ្ឌលផលិតកៅស៊ូដ៏ធំបំផុតរបស់ពិភពលោកតាំងពីពេលនោះមក។ដំណាំកៅស៊ូត្រូវបានដាំដុះជាលើកដំបូងនៅកម្ពុជាក្នុងឆ្នាំ ១៩១០ ដោយជនជាតិបារាំងនៅស្រុកព្រៃនប់(បច្ចុប្បន្នខេត្តព្រះសីហនុ)និងក្រោយមកនៅតំបន់ដីក្រហមនៃ ខេត្តកំពង់ចាមនិងក្រចេះ(បច្ចុប្បន្នខេត្តត្បូងឃ្មុំ) ដូចជាចម្ការជប់និងមេមត់។កៅស៊ូកម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថាមានគុណភាពខ្ពស់និងទិន្នផលល្អនៅក្នុងតំបន់អាស៊ីនាជំនាន់នោះ។បច្ចុប្បន្នវិស័យកៅស៊ូនៅតែក្លាយជាដំណាំកសិឧស្សាហកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។

 

*ផលិតផលដែលធ្វើពីកៅស៊ូមានវត្តមានស្ទើរតែគ្រប់ទិសទីក្នុងជីវិតប្រចាំថ្ងៃរបស់យើង៖

• ប្រភពចំណូល: ជាប្រភពដ៏សំខាន់ក្នុងការផ្តល់ប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិតាមរយៈការនាំចេញជ័រកៅស៊ូ(ជាជ័រទឹកឬកៅស៊ូកែច្នៃ)ទៅកាន់ទីផ្សារអន្តរជាតិ។

• បង្កើតការងារ: បង្កើត ការងាររាប់ម៉ឺននាក់នៅតាមមូលដ្ឋានជនបទទាំងការដាំដុះការថែទាំការចៀរជ័រនិងការកែច្នៃដែលរួមចំណែកកាត់បន្ថយភាពក្រីក្រនិងចំណាកស្រុក។

• គាំទ្រឧស្សាហកម្ម: ជាប្រភពផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មកែច្នៃក្នុងស្រុកនិងក្រៅស្រុក។

*ដោយសារតែលក្ខណៈពិសេសរបស់វាដូចជាភាពយឺត ភាពធន់ ការពារទឹកនិង ជាអ៊ីសូឡង់អគ្គិសនីកៅស៊ូត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ៖

• ចម្ការកៅស៊ូដើរតួជាគម្របបៃតងដ៏ធំធេងជំនួសព្រៃឈើដែលរិចរិលដោយជួយទប់ទល់នឹងការហូរច្រោះដី (សំណឹកដី)និងរក្សាសំណើមដី។

• នៅពេលដើមកៅស៊ូផុតអាយុយកជ័រ (ប្រហែល ២៥-៣០ ឆ្នាំ) ឈើរបស់វាត្រូវបានកាប់យកមកប្រើប្រាស់ជាឈើគ្រឿងសង្ហារឹមផងដែរដែលផ្តល់ប្រាក់ចំណូលបន្ថែមនិងកាត់បន្ថយសម្ពាធលើការកាប់ឈើព្រៃធម្មជាតិ។

ដំណាំកៅស៊ូត្រូវបានដាំជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជានាឆ្នាំ១៩១០ដោយលោកប៊ូយ៉ា(Boulliard)ជនជាតិបារាំងនៅក្នុងស្រុកព្រៃនប់  ខេត្តកំពត(បច្ចុប្បន្នខេត្តព្រះសីហនុ)លើផ្ទៃដីជាង ១៥០ហិកតា។បន្ទាប់មកស្ថិតនៅក្នុងស្រុកកំពង់ស្វាយខេត្តកំពង់ធំមានចម្ការកៅស៊ូមួយទៀតបានធ្វើការដាំដុះលើផ្ទៃដី១២០ហិកតានិងបានធ្វើអាជីវកម្មលើផ្ទៃដីចំនួន៨០ហិកតា។មកដល់ឆ្នាំ១៩២១ទើបចម្ការកៅស៊ូមានលក្ខណៈឧស្សាហកម្មទ្រង់ទ្រាយធំបានបង្កើតឡើងដោយក្រុមហ៊ុនវិនិយោគរបស់បារាំងធំៗចំនួន៥នៅលើដីក្រហមបាសាល់នៅខេត្តកំពង់ចាមខេត្តក្រចេះនិងខេត្តរតនគិរីលើផ្ទៃដីទំហំជាង ៥០ ០០០ហិកតា 

 រហូតមកដល់ឆ្នាំ១៩៦៩ដំណាំកៅស៊ូនៅកម្ពុជាបាន ពង្រីកផ្ទៃដីបានជាង៦៤០០០ ហិកតាក្នុងនោះផ្ទៃដីប្រមូលផលមានជាង ៣៩០០០ ហិកតាដោយទទួលបានផលិតផលកៅស៊ូជាង៥០ ០០០តោនសម្រាប់ការប្រើប្រាស់នៅក្នុងស្រុកនិងការនាំចេញ។នៅជំនាននោះកៅស៊ូកម្ពុជាត្រូវបានអន្តរជាតិទទួលស្គាល់ថាជាប្រទេសដែលមានចម្ការកៅស៊ូល្អមានទិន្នផលខ្ពស់និងផលិតផលកៅស៊ូប្រកបដោយគុណភាពល្អនៅក្នុងតំបន់អាស៊ី។ចាប់តាំងពីឆ្នាំ១៩៧០មកដោយសារសង្គ្រាមស៊ីវិលក្នុងស្រុកជាពិសេសដំណាក់កាលចុងក្រោយស្ថិតក្រោមរបបគ្រប់គ្រងរបស់ពួកខ្មែរក្រហម រាល់ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យត្រូវបានបំផ្លាញស្ទើរដល់ឫសគល់រួមទាំង អាយុជីវិតប្រជាជនរាប់លាននាក់ត្រូវបានទទួលរងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដែលស្ថានភាពចម្ការកៅស៊ូត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរហើយជីវិតកម្មករនិងប្រជាជនរាប់លាននាក់ត្រូវបានសម្លាប់។ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ នៅឆ្នាំ១៩៨០ រដ្ឋាភិបាលបានរៀបចំដាក់ឱ្យដំណើរការស្តារនិងធ្វើអាជីវកម្មចម្ការកៅស៊ូចាស់ៗដែលនៅសេសសល់ឡើងវិញរហូតមកដល់បច្ចុប្បន្ន។ក្នុងគោលបំណងប្រែក្លាយកម្ពុជាទៅជាប្រទេសផលិតករកៅស៊ូដ៏មានសក្តានុពលនៅក្នុងតំបន់និងជាប្រទេសផ្គត់ផ្គង់ផលិតផលកៅស៊ូមួយចំណែកចូលទៅក្នុងទីផ្សារពិភពលោករាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្ដីប្រកាសស្ដីពីការអភិវឌ្ឍដំណាំកៅស៊ូគ្រួសារនៅកម្ពុជាព្រមទាំងបានផ្តល់សម្បទានដីសេដ្ឋកិច្ចសម្រាប់ដំណាំកៅស៊ូដល់វិនិយោគិនក្នុងស្រុកនិងបរទេស។

តាំងពីដើមរៀងមករហូតមកដល់បច្ចុប្បន្ននេះដំណាំកៅស៊ូនៅតែត្រូវបានគេប្រសិទ្ធនាមថាជា “មាសស”និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់បន្ទាប់ពីផលិតកម្មស្រូវ។ចាប់តាំងពីឆ្នាំ១៩៩៣មករាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់អតីតចម្ការកៅស៊ូរដ្ឋទាំង៧ជាបន្តបន្ទាប់ពីស័្វយាភិបាលសេដ្ឋ-កិច្ចមកជាសហគ្រាសសាធារណ:មានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ១៩៩៩និងចុងក្រោយបានធ្វើអវិនិយោគឱ្យទៅផ្នែកឯកជនគ្រប់គ្រងទាំងស្រុងនៅចុងឆ្នាំ២០០៧-២០០៩។ទន្ទឹមនឹងការធ្វើឯកជនភាវូបនីយកម្មអតីតចម្ការកៅស៊ូរដ្ឋតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិបានកើនឡើងខ្ពស់ជាបន្តបន្ទាប់និងស្របពេលដែលរាជរដ្ឋាភិបាលបានផ្តល់សម្បទានដីសេដ្ឋកិច្ចដល់វិនិយោគិនក្នុងស្រុកនិងបរទេសបានជំរុញឱ្យឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជាទាំងចម្ការកសិឧស្សាហកម្មនិងចម្ការកៅស៊ូគ្រួសារបានចាប់ផ្តើមមានសន្ទុះកើនឡើងនិងមានការវិវឌ្ឍមួយប្រកបដោយថាមភាពទាំងនៅក្នុងផ្នែកដាំដុះការយកផលនិងការនាំចេញផលិតផលកៅស៊ូផងដែរ។

 

 

អត្ថបទ៖ ជួន សុធា