ពុទ្ធសាសនាបានបង្រៀននូវទស្សនៈនិងគោលការណ៍សំខាន់ៗជាច្រើនដល់មនុស្សជាតិដែលគោលការណ៍ទាំងនោះមានគោលដៅនាំមនុស្សឱ្យរួចផុតពីទុក្ខនិងឈានទៅរកសេចក្តីសុខសន្តិភាព ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គម។

ព្រះពុទ្ធសាសនាបានអប់រំមនុស្សដូចជា ៖
- * មនុស្សខ្មែរនិងជនជាតិដទៃទៀតឲ្យជឿលើបុណ្យបាបកម្មផលមានពៀរវេរាក្នុងបច្ចុប្បន្នជាតិនិងអនាគតជាតិបន្តបន្តាប់ ។
- * ឲ្យមានការគោរពនូវសីលធម៌ ធម្មវិន័យ តាមពុទ្ធវចនៈទាំង៨៤០០០ធម្មក្ខន្ធ័
- * ពុទ្ធិចំណេះដឹងរបស់មនុស្សទោះជាកម្រិតណាក៏ដោយពិតជាកើតចេញពីការសន្សំព្យាយាមបន្តិចម្តងៗរបស់មនុស្សមិនមែនជាអំណោយរបស់អាទិទេពឡើយ ។
- * ភាវៈអ្វីៗក្នុងលោកសុទ្ធតែមានកំនើតដោយសំខាន់ធាតុគឺធាតុផ្សំគឺមនុស្សអាចបង្កើតភាវៈផ្សេងៗទៀតស្របតាមធម្មភាពដែលទ្រ ទ្រង់ភាវៈពោលគឺ ពិសោធបង្កើតរបស់មួយផ្សេង ឬអាចរកខុសត្រូវ ។ កំ នើតភាវៈទាំងនោះតែមានចំនងទាក់ទងភ្ជាប់ហេតុនិងផល ។
- * សុខៈ ដើម្បីសំរេចនូវសេចក្កីសុខសុភមង្គលត្រូវតែសាងនូវអំពើល្អតាមរ យះកាយ វាចា ចិត្ត ។
- * ទំនៀមទំ លាប់ប្រពៃណី ក្នុងពិធីបុណ្យផ្សេងៗគេតែងយកព្រះពុទ្ធរូបជាធំ គ្មានសែនក្រុងពាលី គ្មានស្លាធម៌ដូង គ្មានសែនព្រេន មានន័យថាសូត្រធម៌ពុទ្ធសុទ្ធសាធដែលមានចែងក្នុងគម្ពីព្រះត្រៃបិតក ។
- * មានអតីតជាតិ មានបច្ចុប្បន្នជាតិ និងអនាគតជាតិ
- * ចំហាយនៃក្ខន្អ័ (កម្មចាស់) នៅជាប់និងជិវិតថ្មីរូបរាងកាយថ្មីហើយទទួលផលនៃអំពើទៅតាមនោះដែរ ។
ពុទ្ធសាសនាបានបង្រៀននូវទស្សនៈ និងគោលការណ៍សំខាន់ៗជាច្រើនដល់មនុស្សជាតិដែលគោលការណ៍ទាំងនោះមានគោលដៅនាំមនុស្សឱ្យរួចផុតពីទុក្ខនិងឈានទៅរកសេចក្តីសុខសន្តិភាព ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសង្គម។ ពុទ្ធសាសនាតែងតែដឹកនាំមនុស្សឱ្យចេះរស់នៅដោយសតិសម្បជញ្ញៈ ជៀសវាងអំពើអាក្រក់ បំពេញអំពើល្អនិងសម្អាតចិត្តឱ្យបរិសុទ្ធដើម្បីទទួលបានសេចក្តីសុខពិតប្រាកដ។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា