មីកញ្ចប់ ឬមីកំប៉ុង គឺជាអាហារដែលមានប្រជាប្រិយភាពខ្លាំង ពិសេសសម្រាប់មនុស្សដែលមិនសូវមានពេលវេលាចម្អិនអាហារ ឬចូលចិត្តស្តុកអាហារងាយៗស្រួលៗទុកនៅផ្ទះ។ ជាទូទៅ មីកញ្ចប់ និងមីកំប៉ុង ត្រូវបានផលិតពីម្សៅកែច្នៃ ដែលខ្វះសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន ជាតិសរសៃ និងប្រូតេអ៊ីន បើប្រៀបធៀបទៅនឹងអាហារដូចជា បាយ ឬនំប៉័ង។ បន្ថែមពីនេះ វាមានជាតិអំបិល និងជាតិខ្លាញ់ខ្ពស់ ដែលអាចបង្កឲ្យរាងកាយទទួលរងហានិភ័យជាច្រើន។

ការស្រាវជ្រាវមួយរកឃើញថា បរិភោគមីធ្វើអោយឡើងគីឡូ - ជីវិតនិងសង្គម

ជាមួយគ្នានេះដែរ អ្នកជំនាញសុខភាពបានព្រមានថា ការញ៉ាំមីប្រភេទនេះជាញឹកញាប់អាចបង្កផលប៉ះពាល់ដល់សុខភាព ប្រសិនបើមិនមានការប្រុងប្រយ័ត្ន។ បើយោងតាមរយៈការចែករំលែកពីផេកហ្វេសបុកផ្លូវការរបស់ វេជ្ជបណ្ឌិតកម្ពុជាបានលើកឡើងថា៖

មី​កញ្ចប់​ ឬ​កំប៉ុង​ជា​អាហារ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​ ដែល​គួរ​ឲ្យ​យើង​ញ៉ាំ​ទាល់​តែ​សោះ​។​ តែ​បើ​សិន​ជា​យើង​ចូល​ចិត្ត​ញ៉ាំមី​ខ្លាំង​ យក​ល្អ​គួរ​តែ​ទាញ​យក​ប្រយោជន៍​ពី​វា​ខ្លះ​ កុំ​ឲ្យ​ប៉ះ​ពាល់​សុខភាព​ខ្លាំង​ពេក​។​​

តើហេតុ​អ្វី​បាន​ជា​យើង​មិន​គួរ​ញ៉ាំ​មី​ច្រើន​ពេក​?

មូលហេតុនោះគឺដោយសារតែ មី​កញ្ចប់​ ឬ​កំប៉ុង​ធ្វើ​ឡើង​ពី​ម្សៅ​ដែល​មិន​មាន​សារធាតុ​ចិញ្ចឹម​អ្វី​ទាល់​តែ​សោះ​ ខុស​ពី​បាយ​ និង​នំប៉័ង​។វា​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ជំងឺ​តម្រង​នោម​ ជំងឺ​ហើម​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ និង​ជំងឺ​សាហាវ​ៗ​ផ្សេង​ទៀត​។​

មីឆុង​មិន​ល្អ​សម្រាប់សុខភាព​យ៉ាងណាខ្លះ?

តើធ្វើដូចម្តេច ដើម្បីកាត់បន្ថយហានិភ័យដល់សុខភាពពេលញ៉ាំមី?

ដើម្បី​ចៀស​វាងផល​ប៉ះពាល់​ខ្លាំង​ចំពោះ​សុខភាព​ ពេល​ញ៉ាំ​មី​យើង​ត្រូវតែអនុវត្តវិធីខាងក្រោមនេះ​៖

ជំហានដំបូង គួរស្រុះមីឲ្យឆ្អិន ហើយចាក់ទឹកចោលម្តងមុននឹងដាក់ចម្អិនបន្ត។ វិធីនេះអាចជួយកាត់បន្ថយបរិមាណសូដ្យូម និងជាតិខ្លាញ់ដែលនៅសល់ក្នុងមី។ បន្ទាប់មក គួរបន្ថែមគ្រឿងផ្សំផ្សេងៗ ដូចជា បន្លែបៃតង សាច់ ឬស៊ុត ដើម្បីបន្ថែមសារធាតុចិញ្ចឹម និងធ្វើឲ្យអាហារមានតុល្យភាពល្អជាងមុន។ នៅពេលដាក់គ្រឿងរសជាតិ មិនគួរដាក់ទាំងអស់ទេ ព្រោះគ្រឿងទាំងនេះមានអំបិល និងសារធាតុកែច្នៃខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាព ប្រសិនបើប្រើច្រើនពេក។

ជាមួយគ្នានេះដែរ មិនគួរញ៉ាំមីលើសពី ១ កញ្ចប់ ឬ ១ កំប៉ុងក្នុងមួយថ្ងៃ ហើយគួរកាត់បន្ថយភាពញឹកញាប់ ដោយមិនឲ្យលើសពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។ពេលញ៉ាំ ក៏មិនគួរហុតទឹកមីរហូតដល់អស់ទាំងស្រុងដែរ ព្រោះទឹកមីមានជាតិអំបិល និងខ្លាញ់ខ្ពស់។

ជាចុងក្រោយ បន្ទាប់ពីញ៉ាំមីរួច គួរញ៉ាំផ្លែឈើ ដើម្បីជួយបន្ថែមវីតាមីន ជាតិសរសៃ និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។

ការញ៉ាំមីដោយមានការយល់ដឹង និងការប្រុងប្រយ័ត្ន អាចជួយកាត់បន្ថយហានិភ័យ និងការពារសុខភាពរបស់យើងបានល្អប្រសើរជាងមុន។

អត្ថបទដោយ៖ កណ្ណិការ