ភ្នំពេញ៖ នៅក្នុងសង្គមដែលមានការប្រកួតប្រជែងខ្ពស់ យុវជនជាច្រើនកំពុងប្រឈមមុខនឹង "មេរោគផ្លូវចិត្ត" ដូចជាភាពតានតឹង សម្ពាធការងារ និងការព្រួយបារម្ភហួសប្រមាណ។ ដើម្បីព្យាបាលបញ្ហានេះ ការអនុវត្តតាមគោលការណ៍ព្រះពុទ្ធសាសនា តាមរយៈ "សមាធិ" ត្រូវបានគេរកឃើញថាជាឱសថដ៏មានប្រសិទ្ធភាពបំផុត។

១. តើអ្វីទៅជាសមាធិ? សមាធិ គឺជាការបង្ហាត់ចិត្តឱ្យស្ងប់ និងរក្សានូវសច្ចភាពមិនលម្អៀង។ ការអនុវត្តមានពីររបៀបសំខាន់ៗ៖

  • សមថសមាធិ(Samatha):ការបង្ហាត់ចិត្តឱ្យមានភាពនឹងនរមិនរាយមាយប្រៀបដូចជាការបង្អង់ស្វាដែលលោតចុះឡើងឱ្យឈប់សម្រាក។ ការអនុវត្ត ២០-៣០ នាទីជារៀងរាល់ថ្ងៃ ជួយឱ្យចិត្តមានកម្លាំងដើម្បីដោះស្រាយបញ្ហាជីវិត។

  • វិបស្សនសមាធិ (Vipassana):ការពិចារណាឱ្យឃើញនូវសភាវៈពិតនៃជីវិត (កើតឡើង តាំងនៅ និងរលត់ទៅ) ដើម្បីលះបង់នូវកិលេស (លោភៈ ទោសៈ មោហៈ) និងឈានទៅរកសេចក្តីសុខពិតប្រាកដ។

២. ផលប្រយោជន៍ដ៏អស្ចារ្យសម្រាប់ការរស់នៅប្រចាំថ្ងៃ

  • កាត់បន្ថយស្ត្រេស៖ សមាធិជួយឱ្យប្រព័ន្ធប្រសាទបានសម្រាក និងកាត់បន្ថយអរម៉ូនតានតឹង។

  • ពង្រឹងការចងចាំ៖ ការធ្វើសមាធិទៀងទាត់ជួយឱ្យយុវជនមានសមត្ថភាពខ្ពស់ក្នុងការសិក្សា និងបំពេញការងារ ដោយសារចិត្តមិនងាយរំខានដោយមជ្ឈដ្ឋានខាងក្រៅ។

  • តុល្យភាពសុខភាពរាងកាយ៖ ការដកដង្ហើមវែងៗក្នុងពេលសមាធិ ជួយឱ្យចរន្តឈាមរត់បានល្អ និងជួយឱ្យសម្រាន្តលក់ស្រួល បំបាត់ជំងឺគេងមិនលក់។

  • បង្កើនក្តីមេត្តា និងទំនាក់ទំនង៖ នៅពេលចិត្តស្ងប់ យើងចាប់ផ្តើមស្គាល់ខ្លួនឯងកាន់តែច្បាស់ និងរស់នៅជាមួយមនុស្សជុំវិញខ្លួនដោយសន្តិវិធី និងការយោគយល់។

សមាធិមិនមែនជារឿងបុរាណហួសសម័យនោះទេ ប៉ុន្តែវាគឺជា "បច្ចេកវិទ្យាផ្លូវចិត្ត" ដែលយុវជនគ្រប់រូបគួរមាន ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និងមានសុភមង្គល។

ឪសថដែលធ្វើឲយុវជនមានចិត្តស្ងប់

នៅក្នុងសង្គមមួយដែលពោពេញទៅដោយការប្រកួតប្រជែង ភាពស្មុកស្មាញ តានតឹងផ្លូវចិត្ត ការច្រណែនឈ្នានីសគ្នា សម្ពាធសង្គម សម្ពាធការងារ រឿងផ្ទាល់ខ្លួន ទាំងអស់នេះហើយគឺជាមេរាគដ៏ធំបំផុតនៅក្នុងសង្គមយើងសព្វថ្ងៃដែលបានវាយលើកយ៉ាងខ្លាំងមកលើកយុវជន បង្កឲយុវជននៅសម័យថ្មីមានបញ្ហាទៅលើសុខភាពផ្លូវចិត្តដោយសារតែការព្រួយបារម្ភហួសប្រមាណដែលបង្កជាការ គិតច្រើន វិបត្តិផ្លូវចិត្ត ការគិតខ្លីជាដើម។ដើម្បីដោះស្រាយនូវស្ថានភាពដ៏អាក្រក់មួយនេះ យុវជនគប្បីសិក្សាស្វែងយល់អំពីផ្លូវឆ្ពោះទៅរកនូវសនិ្តភាពផ្លូវចិត្តដោយអនុវត្តយកគោលការណ៍របស់ព្រះពុទ្ធ ដែលតម្រូវឲយុវជនចេះសមាធិ។តើសមាធិគឺជាអ្វីហើយការសមាធិផ្ដល់នៅផលប្រយោជន៍អ្វីខ្លះយុវជន?

សមាធិគឺជាការរក្សានូវចិត្តស្ងប់ រក្សានូវសច្ចភាព មិនលំអៀ។សមាធិមានពីររបៀប សមថសមាធិ និងវិបស្សនសមាធិ៖

  • សមថសមាធិ៖​ បង្ហាត់ចិត្តឱ្យមានភាពនឹងនរ មិនរាយមាយ។ ធម្មតាចិត្តរបស់មនុស្សប្រៀបដូចជាស្វាដែលលោតចុះឡើង ដូច្នេះសមាធិជួយឱ្យចិត្តឈប់សម្រាក និងមានកម្លាំងចិត្តបន្តទៅមុខដើម្បីដោះស្រាយនៅបញ្ហាជីវិត។ការធ្វើនូវសមថសមាធិគេធ្វើឡើងក្នុងរយៈពេល(២០-៣០នាទីប៉ុណ្ណោះ)។
  • វិបស្សនសមាធិ៖ ការពិចារណាឱ្យឃើញនូវសភាវៈពិតនៃជីវិត (ការកើតឡើង តាំងនៅ និងរលត់ទៅ)។ការធ្វើនូវវិបស្សនសមាធិគេធ្វើឡើងក្នុងរយៈពេលយូរចន្លោះពី(៧ទៅ-១០ថ្ងៃ)។

 គោលដៅចុងក្រោយគឺដើម្បីលះបង់នូវកិលេស (លោភៈ ទោសៈ មោហៈ) និងឈានទៅរកការរំដោះទុក្ខ ឬសេចក្តីសុខដ៏ពិតប្រាកដ។

ផលប្រយោជន៍នៃការធ្វើសមាធិ៖

សមាធិផ្តល់ផលប្រយោជន៍ទាំងផ្នែកស្មារតី សុខភាព និងការរស់នៅប្រចាំថ្ងៃ

ក. ផ្នែកស្មារតី និងចិត្តសាស្ត្រ

កាត់បន្ថយស្ត្រេស និងការព្រួយបារម្ភ: សមាធិជួយឱ្យប្រព័ន្ធប្រសាទបានឈប់សម្រាក និងកាត់បន្ថយអរម៉ូនដែលបង្កឱ្យមានភាពតានតឹង។

បង្កើនការចងចាំ និងការផ្ដោតអារម្មណ៍: អ្នកដែលធ្វើសមាធិទៀងទាត់ តែងមានសមត្ថភាពខ្ពស់ក្នុងការបំពេញការងារ ឬការសិក្សា ដោយសារចិត្តមិនងាយរំខានដោយមជ្ឈដ្ឋានខាងក្រៅ។

ភាពម្ចាស់ការលើអារម្មណ៍: ជួយឱ្យយើងមានភាពអត់ធ្មត់ មិនឆាប់ខឹង និងអាចគ្រប់គ្រងអារម្មណ៍ឆេវឆាវបានល្អ។

ខ. ផ្នែកសុខភាពរាងកាយ

ជួយឱ្យសម្រាន្តលក់ស្រួល: ការធ្វើសមាធិមុនពេលចូលគេង ជួយឱ្យខួរក្បាលធូរស្រាល និងកាត់បន្ថយការគិតច្រើន ដែលជាមូលហេតុនៃជំងឺគេងមិនលក់។

តុល្យភាពសម្ពាធឈាម: ការដកដង្ហើមវែងៗ និងវែងៗក្នុងពេលធ្វើសមាធិ ជួយឱ្យចរន្តឈាមរត់បានល្អ និងមានស្ថិរភាព។

គ. ផ្នែកទំនាក់ទំនង និងការរស់នៅ

ការយល់ដឹងពីខ្លួនឯង: យើងចាប់ផ្តើមស្គាល់ចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯងកាន់តែច្បាស់។

ក្តីមេត្តា: សមាធិជួយឱ្យយើងមានចិត្តទូលាយ យល់ចិត្តអ្នកដទៃ និងរស់នៅជាមួយមនុស្សជុំវិញខ្លួនដោយសន្តិវិធី។

អត្ថបទដោយ៖ អៀង នីតា