មានបុរសពីរនាក់ជាមិត្តភក្តិនឹងគ្នាបានបបួលគ្នាណាត់ជួបដេីម្បីផឹកស្រានិយាយគ្នាលេង ថ្ងៃនោះមកដល់បុរសជាមិត្តិភក្តិបានទៅដល់ផ្ចះមិត្តភក្តិឃេីញប្រពន្ធរបស់មិត្តភក្តិបានទទួលស្វាគមន៍យ៉ាងកក់ក្តៅមិនប៉ុណ្តោះឃេីញមិត្តភក្តិរបស់ខ្លួនប្រេីប្រពន្ធទៅមុខទៅក្រោយធ្វេីឲខ្លួនកេីតជាចម្ងល់រួចក៏លួចសួរមិត្តរបស់ខ្លួន

បុរសទី ១: "នែ៎! ឯងខ្លាចប្រពន្ធទេ?"ឃេីញឯងប្រេីប្រពន្ធមិនខ្លាចចិត្តប្រពន្ធសោះ

បុរសទី ២: (តបដោយសំឡេងខ្លាំង) "ខ្លាចអីប្រពន្ធ! អញនិយាយតែមួយម៉ាត់ទេ!"

បុរសទី ១: (ភ្ញាក់ផ្អើល) "អូ! អស្ចារ្យមែន! ឯងពូកែម៉្លេះ!" តេីឯងមានវិធីអ្វីបានមិនខ្លាចប្រពន្ធ

បុរសទី ២: "អស្ចារ្យស្អីហ្អា... អញនិយាយតែមួយម៉ាត់ នៅសល់ប៉ុន្មានម៉ាត់ទៀតប្រពន្ធអញនិយាយទាំងអស់!"

បុរសទី ១: អូ! ស្មានតា៎ខ្លាំងដូចមាត់