កំប្លោកជារុក្ខជាតិដុះក្នុងទឹកដែលមាននៅគ្រប់ទីកន្លែងនៅស្រុកខ្មែរដូចជាតាមស្រះទឹកត្រពាំងបឹង ស្ទឹងទន្លេ។

វាជារុក្ខជាតិងាយដុះនិងមានការលូតលាស់លឿនរហ័សដោយក្នុង១សប្តាហ៍វាអាចបំបែក ខ្លួនក្លាយជា២។ កំប្លោកអាចចាត់ទុកជារុក្ខជាតិមួយដែលដុះលឿនជាងគេបំផុតលើលោកដោយសារការដុះលូតលាស់លឿនកន្លែងខ្លះវាហាក់ដូចជាបង្ករជាបញ្ហាវិញ ។ ដោយសារភាពងាយស្រួលដុះ លូតលាស់របស់វានិងការផ្តល់នូវបរិមាណផលជាដើមស្លឹកនិងឬសច្រើនយើងត្រូវចេះទាញយកផលប្រយោជន៍របស់វាជាពិសេសការប្រើប្រាស់ក្នុងវិស័យកសិកម្ម ។ កំប្លោកមានសារៈប្រយោជន៍ច្រើនយ៉ាងណាស់ទោះបីជាវាត្រូវបានគេចាត់ទុកជាស្មៅទឹកដែលមានការលូតលាស់លឿនក៏ដោយ។ គេអាចយកកំប្លោកទៅប្រេីប្រាស់ដូចជា៖

  • ជាអាហារនិងអន្លក់

* ផ្កានិងស្លឹកខ្ចី: អាចយកមកធ្វើជាបន្លែឬអន្លក់សម្រាប់បរិភោគឬធ្វេីជាចំណីសត្វ

* ដើមនិងស្លឹកអាចយកទៅកាត់ចិញ្ច្រាំឬលាយជាមួយកន្ទក់ដើម្បីធ្វើជាចំណីជ្រូក ទា ឬត្រីជាដើម ព្រោះវាមានសារធាតុចិញ្ចឹម។

* ជីកំប៉ុស្ត ឬជីធម្មជាតិ (ជីបៃតង): កំប្លោកមានផ្ទុកសារធាតុអាសូតផូស្វ័រនិងប៉ូតាស្យូមខ្ពស់ ដូច្នេះគេអាចយកវាទៅធ្វើជាជីកំប៉ុស្តឬប្រើជាជីធម្មជាតិដើម្បីកែលម្អដី។

* កំប្លោកមានសមត្ថភាពអាចស្រូបយកជាតិពុល លោហៈធាតុធ្ងន់ (ដូចជាសំណ) អាសូត និងផូស្វ័រ ចេញពីទឹកកខ្វក់ដូច្នេះវាត្រូវបានគេប្រើដើម្បីជួយសម្អាតបរិស្ថានទឹក។

  • ជាវត្ថុធាតុដើម:

* អាចយកទៅធ្វើជាសិប្បកម្ម ដូចជាកន្ត្រក កន្ទេល ឬវត្ថុតុបតែងផ្សេងៗ។

  • សម្រាប់ថាមពល:

* ដោយសារវាមានជាតិសរសៃខ្ពស់អាចយកទៅកែច្នៃដើម្បីផលិតជាជីវឧស្ម័ន (Biogas) ដែលជាប្រភពថាមពលធម្មជាតិ។ ទោះជាយ៉ាងណា កំប្លោកក៏មានផ្នែកអវិជ្ជមានផងដែរ ដោយសារការលូតលាស់លឿនពេក អាចបិទបាំងផ្ទៃទឹក បង្កបញ្ហាដល់ចរន្តទឹក ការនេសាទ និងអាចធ្វើជាជម្រកមូស។

អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា