ព្រះជារាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរហាក់មិនទាន់រសាត់បាត់ផុតទៅបានឆ្ងាយនៅឡើយ ព្រះរាជពិធីកបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនៃ ប្រពៃណីជាតិខ្មែរ ក៏កាន់តែខិតចូលមកដល់នៅក្នុងខែកញ្ញានេះ ដែលជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ ១ រោច ដល់ ១៤ រោច ខែភទ្របទ ពុទ្ធសាសនិកក្នុងប្រទេសកម្ពុជា តែងនាំគ្នាប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ ដែលគឺជាថ្ងៃ ភ្ជុំបិណ្ឌ មិនដែលអាកខានឡើយ ដើម្បីឧទ្ទិសកុសលផលបុណ្យ ទៅដល់មាតាបិតា, ជីដូនជីតា,និងញាតិមិត្តដែលបានចែកឋានទៅ ។

សឹងតែជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃដែលត្រូវប្រារព្ធពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌគេសង្គេតឃើញបងប្អូនកូនចៅសាច់ញាតិទាំងអស់ទោះ បីនៅទី ជិតក្តីឬទីឆ្ងាយក្តីតែងតែធ្វើ ដំណើរទៅជួបជុំ គ្នាដោយជាពិសេសនោះគឺអ្នកមានគុណទាំងពីរគឺឪពុកម្ដាយដើម្បីរៀបចំម្ហូបអាហារបាយសម្លចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។

គួរបញ្ជាក់ផងដែលថាបើតាមតម្រាចាស់បុរាណនិងតាម តឹកតាងនៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង បានបង្ហាញឲយើងឃើញផងដែលថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងបុរាណ កាល មក ម្ល៉េះ ដោយ ពាក្យ ថា “ភ្ជុំបិណ្ឌ” មកពី ពាក្យ “ភ្ជុំ” រួមគ្នាជាមួយពាក្យ “បិណ្ឌ” ដែលមានន័យថា ការ ប្រមូល ឲ្យ មូលឬពូនឲ្យជាដុំ(មកពីភាសាបាលី) “ដុំបាយ” ដូចេ្នះ យើង អាច សម្គាល់ ពាក្យ នេះ តាមវិធីងាយបានថាគឺជា “ការប្រជុំ ឬប្រមូលផ្តុំដុំបាយ” (ការពូតដុំបាយជាដុំៗ ដែល យើង ហៅថា ” បាយបិណ្ឌ” ) ។ ក៏ប៉ុន្តែ ខុសត្រង់ ថា កាល ពី សម័យមុនគេមិនហៅថាបុណ្យភ្ជុំទេដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលដំបូងគឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១ រោចរហូតដល់ថ្ងៃ១៤ រោច ជា វារកភត្ត (ភត្ត ធ្វើ តាម ថ្ងៃ) ជា បន្ត បន្ទាប់។ ចំណែក មួយឯមួយដំណាក់ទៀត គេ ធ្វើ នៅ ថ្ងៃ ១៥ រោច ដែល គេ ហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះបច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នាហើយហៅកាត់ថា” ពិធី បុណ្យ ភ្ជុំបិណ្ឌ” ៕
អត្ថបទដោយ៖ តុប ឡៃហៀង