បាតុភូត សូរ្យគ្រាស គឺជាបាតុភូតដែលកើតឡើងនៅពេលព្រះចន្ទ ស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងផែនដី នៅពេលនោះគឺស្រមោលរបស់ព្រះចន្ទបានគ្របដណ្ដប់ត្រង់ផ្នែកណាមួយនៃ ផ្ទៃផែនដី នៅពេលនោះគឺសម្រោលរបស់ព្រះចន្ទបានគ្របដណ្ដប់ត្រងផ្នែកណាមួយនៃ ផ្ទៃផែនក្នុងរយៈពេលខ្លីដោយសារតែព្រះចន្ទមានទំហំតូចជាងភពផែនដី។ ហើយចំពោះបាតុភូតចន្ទគ្រាស គឺជាបាតុភូតតដែលភពផែនដីស្ថិតនៅចន្លោះរវាងព្រះអាទិត្យនិងព្រះចន្ទ ពេលនោះស្រមោលរបស់ផែនដីបានគ្របដណ្ដប់យ៉ាងសន្សឹមៗលើផ្ទៃព្រះចន្ទទាំងមូល ដោយសារផែនដីមានទំហំធំជាងព្រះចន្ទ។

បាតុភូតសូរ្យគ្រាសពេញលេញ នឹងកើតឡើងនៅប្រទេសអាហ្សង់ទីន និងឈីលី នៅថ្ងៃទី១៤  ខែធ្នូ ឆ្នាំ២០២០នេះ (Photo inside)

យោងតាមការកំណត់របស់ក្រុមអ្នកតារាសាស្រ្ត បាតុភូតសូរ្យគ្រាសត្រូវបានបែងចែកចេញជា៣ប្រភេទ រួមមាន៖ 

១. សូរ្យគ្រាសពេញលេញ(Total Solar Eclipse) វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺព្រះចន្ទបាំងព្រះអាទិត្យជិតឈឹងតែម្តង។ សូរ្យគ្រាសប្រភេទនេះអាចត្រូវមើលឃើញ តែនៅតំបន់មួយចំនួនតូចប៉ុណ្ណោះលើផែនដី ពេលវាកើតមានម្តងៗ។

២. សូរ្យគ្រាសមិនពេញលេញ (Partial Solar Eclipse) វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺព្រះអាទិត្យមិនត្រូវបានកំបាំងជិតឈឹងដោយព្រះចន្ទឡើយ ដែលវាអាចកើតឡើងនៅក្រោមកម្រិត ១០០ភាគរយ ដែលពន្លឺព្រះអាទិត្យនៅមានជាធម្មតា គ្រាន់តែស្រទន់ជាងមុនបន្តិច។

៣. សូរ្យគ្រាសចិញ្ចៀនភ្លើង (Annular Eclipse) វាកើតឡើងនៅពេលយើងមើលពីផែនដីទៅ គឺមួយតួខ្លួនព្រះចន្ទបាំងព្រះអាទិត្យមែន តែមិនជិតឈឹង ឬធ្វើឲ្យងងឹតតែម្តងដូច «សូរ្យគ្រាសពេញលេញ» នោះឡើយ គឺព្រះចន្ទមើលទៅរាងតូចជាងព្រះអាទិត្យ ដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះ មើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។

នៅប្រទេសកម្ពុជា ជំនឿតៗគ្នាដ៏ពេញនិយមមួយចំនួននិយាយថា សូរ្យគ្រាសនឹងនាំគ្រោះដល់ស្ត្រីកំពុងពពោះ និងកូនក្នុងផ្ទៃ ដូច្នេះពួកគេត្រូវសម្ងំនៅក្នុងផ្ទះក្នុងអំឡុងពេលមានសូរ្យគ្រាស ។ រីឯស្ត្រីមានផ្ទៃពោះទាំងឡាយដែលគ្រោងនឹងបង្កើតកូនដោយការវះកាត់ត្រូវនាំគ្នាលើកពេលទាំងអស់។ ជំនឿមួយបែបទៀត គឺនៅពេលមានសូរ្យគ្រាស រាល់ដើមឈើណាដែលគ្មានផ្លែផ្កា មនុស្សអាចយកដំបងឬស្សី ដំបងឈើទៅវាយលើដើមឈើនោះឱ្យវាមានផ្លែផ្កាវិញ ឬយកដំថ្មចងជាប់នឹងគល់ឈើនោះក៏បានដែរ ៕

អត្ថបទ៖ កណ្ណិការ