កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាមួយក្រុមហ៊ុន Prime 101 Developmentក្នុងកម្មវីធី CEOs & ENTREPRENEUR FORUM BUSINESS MATCHING & ENTREPRENEUR NETWORKING បានដោយជោគជ័យ។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំង២នេះក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាងភាគីសហជីពជាសាកល និងធ្វើការទាក់ទាញវិនិយោគិនពីក្រៅប្រទេសឲ្យមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន។ តួយ៉ាងសព្វថ្ងៃមានលំហូរប្រជាជនខ្មែរពីប្រទេសថៃមកកម្ពុជាវិញជាង១លាននាក់ និងត្រូវការការងារធ្វើជាចាំបាច់ ដែលជាឲកាសមួយដែលក្រុមហ៊ុនទាំង២អាចជួយឲ្យប្រជាជនខ្មែរមានការងារធ្វើបន្ថែម។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនទាំង២មានគោលបំណងតែមួយគឺបង្កើតធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ ទាំងការវាយតម្លៃ ទិញលក់ និងការធ្វើទីផ្សារជាដើម ដើម្បីឲ្យកម្ពុជាកាន់តែរីកចម្រើនឈានមួយកម្រិតទៀត។
ជាក់ស្តែងក្រុមហ៊ុន INVA បង្កើតឡើងក្នុងឆ្នាំ២០២០ ក្នុងស្ថានភាពសេដ្ឋកិច្ចមួយដែលលំបាកខ្លាំង ដែលគោលបំណងនៃការបង្កើតក្រុមហ៊ុនមួយនេះឡើងគឺដើម្បីជួយវិស័យអចលនទ្រព្យសម្រាប់អតិថិជនដែលមានតម្រូវការទិញលក់ និងវាយតម្លៃអចលនវត្ថុគ្រប់ប្រភេទ។ យ៉ាងណាមិញក្រុមហ៊ុន Prime 101 Development ជាក្រុមមួយដែលបង្កើតឡើងក្នុងគោលបំណងសហការពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយពាក់ព័ន្ធទៅនឹងក្រុមហ៊ុនអចលនទ្រព្យ ដើម្បីលើកស្ទួយវិស័យនេះឲ្យកាន់តែរីកចម្រើន៕




អត្ថបទ៖ កណ្ណិការ