សត្វក្ងោកគឺជាប្រភេទសត្វស្លាបដែលមានសម្រស់ស្រស់ស្អាតល្បីល្បាញបំផុតដោយសារតែស្លាបកន្ទុយដ៏វែងចម្រុះពណ៌និងមានក្បាច់ភ្នែករំលេចដោយរស្មីជាពិសេសលើក្ងោកឈ្មោល។

សត្វក្ងោកនៅលើពិភពលោកមាន ៣ ប្រភេទសំខាន់ៗគឺក្ងោកឥណ្ឌាមានប្រភពដើមនៅអនុទ្វីបឥណ្ឌា។ ក្ងោកឈ្មោលមានពណ៌ខៀវភ្លឺថ្លាលើក្បាលនិងក។ក្ងោកបៃតងមានប្រភពនៅតំបន់អាស៊ីអាគ្នេយ៍រាប់ចាប់ពីភូមា រហូតដល់កោះជ្វា។ ប្រភេទនេះមានវត្តមាននៅប្រទេសកម្ពុជាដែលភាគច្រើនរស់នៅតាមព្រៃល្បោះចម្រុះនិងតំបន់ភាគខាងកើតទន្លេមេគង្គដូចជាខេត្តមណ្ឌលគិរីនិងស្ទឹងត្រែង។ ក្ងោកបៃតងត្រូវបានចាត់ទុកជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមIUCN។ ក្ងោកកុងហ្គោមានតែនៅតំបន់អាហ្វ្រិកតែប៉ុណ្ណោះលក្ខណៈពិសេសរបស់សត្វក្ងោករូបរាងនិងស្លាបក្ងោកឈ្មោល ត្រូវបានគេហៅថា Peacock គឺមានស្លាបកន្ទុយខាងលើវែងអូសដី(អាចវែងដល់ជាង ១,៥ ម៉ែត្រ)ស្លាបនេះមានពណ៌ដ៏ស្រស់ស្អាត(ខៀវ បៃតង មាស)និងមានក្បាច់ដូចភ្នែកជាច្រើនសម្រាប់បង្អួតក្ងោកញី ដែលគេហៅថា Peahen ក្នុងរដូវបន្តពូជ។ ក្ងោកញីមានទំហំតូចជាងពណ៌សាបជាងហើយមិនមានកន្ទុយវែងអូសដីទេ។ ចំណែកចំណីអាហារក្ងោកជាសត្វដែលរកស៊ីនៅលើដីហើយជាប្រភេទពពួកសត្វចម្រុះចំណីដោយស៊ីគ្រាប់ធញ្ញជាតិផ្លែឈើត្រួយរុក្ខជាតិនិងសត្វល្អិតតូចៗជាដើម។ចំពោះឥរិយាបថក្ងោកចូលចិត្តដើរឬរត់នៅលើដីហើយហើរតែក្នុងរយៈខ្លីៗឬហើរឡើងទៅទើរនៅលើដើមឈើខ្ពស់ៗនៅពេលយប់ដើម្បីគេចពីសត្វ។ ចំណែកអាយុកាលជាមធ្យមក្ងោកអាចរស់នៅបានចន្លោះពី ១០ ទៅ ២៥ ឆ្នាំ នៅក្នុងព្រៃ។បេីគិតអត្ថន័យក្នុងវប្បធម៌ខ្មែរសត្វក្ងោកមានសារៈសំខាន់ក្នុងវប្បធម៌ខ្មែរនិងសាសនានិមិត្តរូបនៃភាពស្រស់ស្អាតក្ងោកត្រូវបានគេចាត់ទុកជានិមិត្តរូបនៃសោភ័ណភាព លាភសំណាង និង ភាពថ្លៃថ្នូរ។ របាំក្ងោកបៃលិនជារបាំប្រពៃណីខ្មែរដ៏ល្បីល្បាញដែលយកក្បាច់រាំតាមក្ងោកឈ្មោលបង្អួតសម្រស់និងចែចង់ក្ងោកញីសាសនាក្នុងជំនឿសាសនា ក្ងោកក៏មានជាប់ទាក់ទងនឹងទេវតាផងដែរ។
អត្ថបទ៖ សុឹម សុត្ថាម៉ូនីកា