សត្វទន្សាយគឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ព្រោះវាបានវិវត្តន៍ពីសត្វព្រៃនៅអឺរ៉ុបភាគខាងត្បូងរហូតក្លាយជាសត្វចិញ្ចឹមនិងជាតំណាងនិមិត្តរូបវប្បធម៌ទូទាំងពិភពលោក។

• សត្វទន្សាយដែលយើងស្គាល់សព្វថ្ងៃ ជាពិសេស ទន្សាយអឺរ៉ុប មានដើមកំណើតនៅឧបទ្វីបអ៊ីបេរីគឺប្រទេស អេស្ប៉ាញនិងព័រទុយហ្គាល់បច្ចុប្បន្ន។បុព្វបុរសរបស់វាបានវិវត្តន៍តាំងពីប្រមាណ៤០លានឆ្នាំមុនម្ល៉េះ។

• អេស្ប៉ាញឈ្មួញជនជាតិកាលពីប្រមាណ ១,០០០ ឆ្នាំមុនគ្រិស្តសករាជ បានហៅតំបន់ឧបទ្វីបអ៊ីបេរី ថាដែលមានន័យថា "ដែនដីទន្សាយ"។

•  ជនជាតិរ៉ូម៉ាំងក្នុងសតវត្សរ៍ទី២ មុនគ្រិស្តសករាជបានចាប់ផ្តើមរក្សាទន្សាយក្នុងទីរបង (ហៅថា Leporarium) ដើម្បីទុកធ្វើជាអាហារនិងស្បែក។នេះគឺជាកំណត់ត្រាដំបូងបំផុតនៃការចិញ្ចឹមទន្សាយ។

• ដំណើរការនៃការចិញ្ចឹមទន្សាយក្នុងស្រុកត្រូវបានគេជឿថាបានបន្តទៅមុខដោយព្រះសង្ឃក្នុងវត្តអារាមនៅភាគខាងត្បូងប្រទេសបារាំង។តាមរឿងដំណាលព្រះសង្ឃអនុញ្ញាតឱ្យបរិភោគកូនទន្សាយតូចៗក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌដោយចាត់ទុកថាមិនមែនជាសាច់ពិតប្រាកដ។តាមរយៈការចិញ្ចឹមជ្រើសរើសពួកគាត់បានចាប់ផ្តើមបង្កើតពូជដែលមានពណ៌និងទំហំផ្សេងៗគ្នា។

• ជាមួយនឹងការពង្រីកពាណិជ្ជកម្មនិងការធ្វើនាវាចរណ៍អន្តរជាតិជាពិសេសចាប់ពីសតវត្សរ៍ទី ១៩មកទន្សាយត្រូវបានដឹកជញ្ជូនទៅកាន់ទ្វីបស្ទើរគ្រប់ទីកន្លែងលើពិភពលោក។ករណីដ៏ល្បីល្បាញគឺការនាំចូលទន្សាយព្រៃទៅកាន់ប្រទេសអូស្ត្រាលីក្នុងឆ្នាំ១៨៥៩ដើម្បីបរបាញ់កម្សាន្តដែលបង្កឱ្យមានការរីករាលដាលនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននៅទីនោះ។

 

 

អត្ថបទ៖ ជួន សុធា