មហាកំផែងចិន គឺជាបន្ទាយកំផែងដ៏វែងអន្លាយធ្វើឡើងពីថ្មមានទម្រង់ដូចជារបងការពារប្រទេសដដើម្បីទប់ស្កាត់ការឈ្លានពានរបស់ខ្មាំងសត្រូវនាសម័យនោះ។ ជញ្ជាំងជាច្រើនត្រូវបានសាងសង់តាំងពីដើមសតវត្សទី ៧ មុនគ.ស។ មហាកំផែងចិនត្រូវបានកសាងឡើងដោយស្តេច ឈីង សឺហ័ង ពីឆ្នាំ២២០ដល់២០៦ មុនគ.ស ដែលជា អធិរាជទីមួយនៃប្រទេសចិន ។ ក្រោយមក រាជវង្សបន្តបន្ទាប់គ្នាជាច្រើនបានសាងសង់ និងរក្សាកំពែងព្រំដែនជាច្រើនខ្សែ។ ផ្នែកដែលល្បីបំផុតនៃជញ្ជាំងត្រូវបានសាងសង់ឡើងដោយ រាជវង្សមីងពីឆ្នាំ១៣៦៨ ដល់ឆ្នាំ១៦៤៤) ។ កំផែងយក្សនេះលាតសន្ធឹងឆ្លងកាត់៦ខេត្ត តំបន់ស្វ័យយ័ត និង តំបន់រដ្ឋបាលក្រុង នៅភាគខាងជើងប្រទេសចិន ពីក្រុងសានហៃគួន នៅភាគខាងកើត ដល់ទន្លេ ឡុបន័រ ភាគខាងលិច។ ក្នុងដំណើរការសាងសង់ជាង២០០០ឆ្នាំ ប្រវែងបណ្តោយមហាកំពែងដែលសាងសង់ដោយរជ្ជកាលនាៗសរុបលើសពី៥ម៉ឺនគីឡូម៉ែត្រ រជ្ជកាលមីងឆ្នាំ១៣៦៨ ដល់ឆ្នាំ១៦៤៤ជារយៈពេលកំពូលនៃការសាងសង់មហាកំពែង។

ជាមួយគ្នានេះដែរ មហាកំពែងនេះបានក្លាយជារចនាសម្ព័ន្ធយោធាដ៏ធំជាងគេរបស់ពិភពលោក ការសាងសង់បានបន្តរហូតមកដល់រាជវង្សមីង។ តាមការសិក្សាដោយប្រើបច្ចេកវិទ្យាទំនើបបានបញ្ជាក់ថា មហាកំផែងទាំងមូលរួមទាំងដៃផ្សេងទៀតរបស់វា មានប្រវែងសរុបដល់ទៅ៨៨៥១.៨គីឡូម៉ែត្រ។ ក្នុងនោះបើគិតតែកំផែងសុទ្ធមានប្រវែង៦២៥៩.៦គីឡូម៉ែត្រ រន្ធចូលទៅក្នុងដីមានប្រវែង៣៥៩.៧គីឡូម៉ែត្រ និងរបាំងធម្មជាតិដូចជាទួលឬទន្លេមានប្រវែង២២៣២.៥គីឡូម៉ែត្រ។ មហាកំផែង ទាំងអស់មានកម្ពស់និងទទឹងផ្សេងៗគ្នា តែភាគច្រើនមានកម្ពស់ពី៥ទៅ៨ម៉ែត្រនិងទទឹង៥ម៉ែត្រ។នៅសម័យនោះ ពិបាកក្នុងការរកវត្ថុធាតុដើម ដូច្នេះចិនត្រូវយកដី ឥដ្ឋ ថ្មភ្នំ និងឈើមកកសាង។ យោងតាមការប៉ាន់ស្មានមានកម្មករជាង១លាននាក់បានស្លាប់នៅក្នុងការ កសាងមហាកំផែងនេះ។

មហាកំពែងចិន គឺជាបន្ទាយសឹកការពារសត្រូវមានលក្ខណៈបណ្តាក់ៗគ្នាជាច្រើន ដែលត្រូវបានកសាងឡើងដោយបណ្តារដ្ឋ និងអធិរាជចិនបុរាណ នាព្រំដែនភាគខាងជើង។ ផ្នែកជាច្រើនគឺស្ថិតនៅតំបន់ភ្នំដែលដាច់ស្រយាល វាលស្មៅ និងវាលខ្សាច់ផងដែរ ដែលធ្វើឲ្យការវាស់វែងជួបប្រទះនឹងបញ្ហា ប៉ុន្តែដោយមានបច្ចេកទេសវាស់វែងសម័យទំនើប ក៏បានបង្កលក្ខណៈងាយស្រួល ហើយបន្ទាប់ពីការធ្វើជំរឿនដោយក្រុមបុរាណវត្ថុវិទូអស់រយៈពេល ៥ ឆ្នាំ ទើបប្រវែងពិតរបស់មហាកំពែង ត្រូវបានលាតត្រដាងឡើង៕
អត្តបទ៖ កណ្ណិការ