មនុស្សទូទៅតែងមានការយល់ខុសថា សត្វឆ្មា គឺជាប្រភេទសត្វចិញ្ចឹមដែលខ្ជិលច្រអូស គ្មានប្រយោជន៍ និងគ្រាន់តែស៊ីដេកៗ។ ក៏ប៉ុន្តែ ការយល់ឃើញនេះ មិនមែនជាការពិតទាំងស្រុងនោះទេ។ តាមការលាតត្រដាងមួយបានបញ្ជាក់ថា សត្វឆ្មាពិតជាមាន តួនាទីសកម្ម និងសំខាន់ យ៉ាងជ្រាលជ្រៅនៅក្នុងជីវិតរបស់មនុស្សយើង។

ការលុបបំបាត់ថាមពលអវិជ្ជមាន

យោងតាមការលើកឡើងនេះ សត្វឆ្មាទាំងអស់មានសមត្ថភាពពិសេសក្នុងការ ស្រូបយកនូវថាមពលអវិជ្ជមាន ដែលបានកកកុញនៅក្នុងខ្លួនរបស់មនុស្សជាម្ចាស់។ ដំណើរការនេះ ចាប់ផ្តើមកើតឡើងភ្លាមៗនៅពេលដែលមនុស្ស ងងុយគេង។ ឆ្មាអាចស្រូបយកថាមពលអាក្រក់ទាំងនោះជាច្រើន ដើម្បីជួយមនុស្សឲ្យស្ដារនូវ តុល្យភាពនៃថាមពល នៅក្នុងខ្លួនឡើងវិញបានយ៉ាងល្អប្រសើរ។

បន្ទាប់ពីការស្រូបយកថាមពលអវិជ្ជមានរួចហើយ នៅពេលដែលពួកវាចូលដេកម្តងទៀត ពួកវានឹងបញ្ចេញថាមពលនោះចោល និង បង្កើតថាមពលវិជ្ជមាន សម្រាប់ម្ចាស់វិញ។ នេះគឺជាមូលហេតុដែលសត្វឆ្មាចូលចិត្តដេកនៅពីលើ គ្រែរបស់អ្នក ឬក្បែរអ្នកជានិច្ច ព្រោះទីនោះគឺជាកន្លែងដែលផ្តល់ថាមពលឲ្យមនុស្សខ្លាំងបំផុត។

ជាអ្នកយាមតូច និងសេចក្តីស្រឡាញ់ដ៏ស្ងប់ស្ងាត់

ឆ្មាត្រូវបានគេចាត់ទុកថាជាសត្វដែល ព្យាបាលម្ចាស់តាមរបៀបរបស់វា។ ពួកវាគឺជាសត្វដែលមានវិញ្ញាណឆ្លាតវៃ និងងាយប្រតិកម្ម ដែលត្រូវបានភ្ជាប់យ៉ាងជ្រាលជ្រៅទៅនឹងសុខុមាលភាពផ្លូវចិត្តរបស់មនុស្ស។ ពួកវាគឺ ដឹងអំពីអារម្មណ៍ និងភាពឈឺចាប់របស់យើង ក៏ប៉ុន្តែ ពួកវាមិននិយាយអ្វីមួយម៉ាត់ទេ គឺបង្ហាញតាមរយៈ សកម្មភាព របស់ពួកវា។

ពួកវាតែង ការពារយើងដោយភាពស្ងៀមស្ងាត់ ជានិច្ច។ ឆ្មាប្រៀបដូចជា អ្នកយាមតូច ដែលតែងតែមើលថែរក្សាយើង ទោះបីពេលខ្លះយើងគិតថាពួកវាកំពុងតែដេកលក់យ៉ាងស្កប់ស្កល់ក៏ដោយ ក៏ពួកវានៅតែបំពេញការងាររបស់ពួកវាដោយស្ងៀមស្ងាត់។

សេចក្ដីស្រឡាញ់របស់ឆ្មាគឺមិនបង្ហាញចេញមកដូចជាសត្វឆ្កែទេ ប៉ុន្តែនេះមិនមែនមានន័យថាពួកវាមិនស្រឡាញ់ម្ចាស់ដូចឆ្កែនោះទេ។ សេចក្ដីស្រឡាញ់ពិតប្រាកដរបស់ពួកវាគឺមានលក្ខណៈ ស្ងប់ស្ងាត់ ជ្រាលជ្រៅ និងគ្មានលក្ខខណ្ឌ។ វាគឺជាសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់មួយប្រភេទដែលមនុស្សតែងយល់ច្រឡំ ក៏ប៉ុន្តែ វាមាន តម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់សុខុមាលភាពផ្លូវចិត្ត និងថាមពលរបស់យើង៕

អត្តបទ៖ តុប ឡៃហៀង