ខ្ទះ Teflon ដែលគេស្គាល់ជាទូទៅថាជាខ្ទះមិនស្អិតគឺជារបស់ប្រើប្រាស់ដ៏ពេញនិយមនិងមិនអាចខ្វះបានមួយនៅក្នុងផ្ទះបាយសម័យទំនើប។ ភាពល្បីល្បាញរបស់វាបានមកពីសមត្ថភាពពិសេសក្នុងការចម្អិនអាហារដោយមិនបាច់ប្រើប្រេងច្រើន និងការងាយស្រួលក្នុងការសម្អាត។ ឈ្មោះ Teflon គឺជាឈ្មោះពាណិជ្ជកម្មដែលបានចុះបញ្ជីសម្រាប់សារធាតុគីមីមួយហៅថា Polytetrafluoroethylene (PTFE) ដែលជាសម្ភារៈសំខាន់សម្រាប់ស្រោបផ្ទៃខ្ទះ។
PTFE គឺជាវត្ថុធាតុប៉ូលីមែរដែលមានចំណងគីមីរវាងកាបូន និងហ្វ្លូរីន សមាសធាតុនេះមានលក្ខណៈពិសេសមួយគឺ ភាពស្អិតទាបបំផុតដែលធ្វើឱ្យវារអិលខ្លាំង។ ពេលស្រោបនៅលើផ្ទៃខ្ទះ វាបង្កើតជាស្រទាប់រាបស្មើ និងមានភាពធន់នឹងកម្តៅដែល៖
- រារាំង អាហារមិនឱ្យជាប់នឹងលោហៈរបស់ខ្ទះ។
- អនុញ្ញាត ឱ្យចម្អិនដោយប្រើប្រេង ឬប៊ឺតិចតួចបំផុត ឬមិនប្រើតែម្ដង។
- ធ្វើឱ្យការសម្អាត ងាយស្រួល និងរហ័ស។

នៅក្នុងអតីតកាល មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសារធាតុគីមីមួយឈ្មោះថា PFOA(Perfluorooctanoic Acid) ដែលពីមុនត្រូវបានប្រើប្រាស់ក្នុងដំណើរការផលិត Teflon។ ទោះជាយ៉ាងណាក៏ដោយ។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតភាគច្រើនបានបញ្ឈប់ការប្រើប្រាស់ PFOA តាំងពីឆ្នាំ 2013 មកម្ល៉េះ។ ខ្ទះ Teflon ជំនាន់ថ្មីត្រូវបានចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ទោះជាយ៉ាងណាសុវត្ថិភាពរបស់ខ្ទះ Teflon គឺអាស្រ័យលើការគ្រប់គ្រងសីតុណ្ហភាព៖
• នៅពេលដែលកម្តៅខ្ពស់ខ្លាំងសីតុណ្ហភាពលើសពី 260C ថ្នាំស្រោប PTFE អាចចាប់ផ្តើមបែកខ្ញែក និងបញ្ចេញផ្សែងពុល។ ការស្រូបយកផ្សែងទាំងនេះអាចបង្កឱ្យមានរោគសញ្ញាដូចជាគ្រុនផ្តាសាយបណ្ដោះអាសន្ន ដូចជា ឈឺក្បាល ញាក់ និងក្អក។ ផ្សែងនេះមានគ្រោះថ្នាក់ខ្លាំងដល់សត្វស្លាបក្នុងផ្ទះ
គន្លឹះប្រើប្រាស់ខ្ទះ Teflon ដោយសុវត្ថិភាព
ដើម្បីរក្សាសុវត្ថិភាពនិងប្រសិទ្ធភាពរបស់ខ្ទះ Teflon អ្នកគួរអនុវត្តតាមគន្លឹះទាំងនេះ៖
1. ជៀសវាងការប្រើកម្តៅខ្លាំង ឬទុកខ្ទះទទេរនៅលើចង្ក្រានដែលបើកកម្តៅ។
2. ប្រើឧបករណ៍ផ្ទះបាយដែលធ្វើពី ឈើ ស៊ីលីកូន ឬប្លាស្ទិក ជំនួសឱ្យដែក ដើម្បីជៀសវាងការឆ្កូតថ្នាំស្រោប។
3. ត្រូវ បើកកង្ហារបឺតផ្សែង (Exhaust Fan) ឬបើកបង្អួចនៅពេលចម្អិន។
4. បើខ្ទះមានស្នាម ឆ្កូតខ្លាំង រលាត់ ឬរបក ត្រូវបោះចោល ហើយជំនួសដោយខ្ទះថ្មី។
ការប្រើខ្ទះមួយនេះក៏មានប៉ះពាល់ថ្លើម សួត អាចនាំឱ្យមានការខូចខាតសរីរាង្គ ហើយការប្រើខ្ទះ Teflon នេះយូរវានឹងអាចកើតមហារីកទៀតផង។ ស្នាមកូតនៅលើខ្ទះ Teflon អាចធ្វើអោយបញ្ហាញរាប់ពាន់ នៃភាគល្អិតរបស់មីក្រូប្លាស្ទិក។ ការកូតផ្ទៃតែមួយនៅលើខ្លះដែលស្រោបដោយ Teflon អាចបញ្ចេញភាគល្អិតប្លាស្ទិកប្រហែល 9,100។ Teflon ជាសារធាតុគីមីដែលគ្រោះថ្នាក់ខ្លាំងបំផុតដែលគេដាក់ឈ្មោះថា Forever Chemicals Called Gen X មូលហេតុថាព្រោះនៅពេលដែលវាជ្រាបចូលខ្លួនរបស់យើងហើយវាអត់បញ្ចេញវិញទេ វានឹងនៅក្នុងខ្លួនយើងរហូត។ ហើយសារធាតុ Forever chamical ងាយចូលទៅបំបែកខ្លួននៅក្នុង ថ្លើម សួត វាអាចនាំឱ្យមានការខូចខាតសរីរាង្គ បើយើងប្រើយូរហើយមានស្នាឆ្កូតច្រើន អាចបណ្តាលអោយកើតជំងឺមហារីកអាចហើយសម្រាប់ស្រ្តីដែលមានផ្ទៃពោះបំបៅដោះកូនដោយទឹកដោះត្រូវទេមានការប្រុងប្រយ័ត្ននិងការពារឱ្យបាន ព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់កូនរបស់យើងផងដែរ។ សូមប្រើប្រាស់ខ្ទះដោយ ប្រុងប្រ័ត្ន ទាំងខ្ទះ ធម្នតា និង ខ្ទះចៀនមិនជាប់ស្អិត បើមានស្នាមឆ្កួតច្រើន រឺចាស់ខ្លាំង សូមផ្លាស់ប្តូរខ្ទះ ដើម្បីជៀងវាងជំងឺផ្សេងៗ។ )
អត្ថបទ៖ ជួន សុធា