កញ្ញា សុខ ពិសី បានចាប់ផ្ដើមអាជីពជាតារាចម្រៀងនៅក្នុងពិភពសិល្បៈកម្ពុជាដោយទទួលបានការគាំទ្រយ៉ាងឆាប់រហ័សតាំងពីអំឡុងឆ្នាំ ២០០០ មក។ នាង​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ "គ្រាប់ពេជ្រ" មួយ​ដួង​នៃ​ផលិតកម្ម​សាន់ដេ ដែលជាផលិតកម្មមួយធំជាងគេនៅកម្ពុជានាង​បាន​ចូលរួម​ជាមួយ​ផលិតកម្ម​នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំនិង​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ចម្រៀង​ល្បីៗ​រាប់មិនអស់។

នាង​មាន​ភាព​ប៉ិនប្រសប់​ក្នុង​ការ​បកស្រាយ​បទចម្រៀង​បាន​ច្រើន​ប្រភេទទាំង​មនោសញ្ចេតនា សប្បាយៗបែប​យុវវ័យក៏ដូចជា​បទ​ឆ្លើយឆ្លង​ជាមួយ​តារា​ចម្រៀង​ប្រុស​ល្បីៗ​ជាច្រើន​ទៀត។ នាង​ត្រូវ​បាន​មហាជន​ដាក់​រហស្សនាម​ថា​ជា​តារា​ចម្រៀង​ជួរមុខ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជានិង​មាន​បទ​ចម្រៀង​ជាប់​ការ​ពេញ​និយម​ជាច្រើន​ឆ្នាំ​ជាប់​គ្នា។ សុខ ពិសី ត្រូវ​បាន​គេ​ចាត់ទុកជា​តារា​ចម្រៀង​ស្រី​លំដាប់​កំពូល​មួយ​រូប​ដែល​មាន​វត្តមាន​នៅ​លើ​ឆាក​តន្ត្រី​ប្រគំ​តន្ត្រី​ធំៗនិង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ល្បីៗ​ជាច្រើន។ ក្រៅពី​សមត្ថភាព​ច្រៀងនាង​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ស្រស់​ស្អាត​បែប​ធម្មជាតិនិង​មាន​អត្តចរិត​ស្លូតបូត សុភាព​រាបសា ដែល​ធ្វើ​ឱ្យ​នាង​នៅតែ​ទទួល​បាន​ការ​ស្រឡាញ់​ពី​អ្នកគាំទ្រ​គ្រប់​ស្រទាប់វណ្ណៈ។

កញ្ញា សុខ ពិសី ក៏​មិន​ត្រឹម​តែ​លេចធ្លោ​ក្នុង​វិស័យ​សិល្បៈ​ប៉ុណ្ណោះ​ទេតែ​នាង​ក៏​ជា​តារា​ម្នាក់​ដែល​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​សង្គមនិង​មនុស្សធម៌​ផង​ដែរ ដោយ​នាង​តែងតែ​ចូលរួម​បរិច្ចាគ​ថវិកានិង​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ជា​ញឹកញាប់។ នាង​ក៏​ធ្លាប់​ទទួល​តួនាទី​ជា​ទូតសុច្ឆន្ទៈ​សម្រាប់​យុទ្ធនាការ​ផ្សេងៗ​ផង​ដែរ។

សុខ ពិសី មានចំណូលចិត្តចម្រៀងតាំងតែពីកុមារ ហើយដោយសារតែចង់ក្លាយជាតារាចម្រៀងនៅ វ័យ១៧ ឆ្នាំយុវតី សុខ ពិសី ក៏បានចូលខ្លួនមកហាត់ច្រៀងនៅក្នុងក្លិបសិល្បៈមួយកន្លែងក្នុងក្រុងភ្នំពេញ។ ដោយមើលឃើញថានាងមានទេពកោសល្យល្អលើវិស័យនេះ កញ្ញា ពិសី បានឈានជើងចូលផលិតកម្ម KH ដែលជាផលិតកម្មទី១របស់កញ្ញា នៅក្នុង ឆ្នាំ ២០០៥។

លុះនៅឆ្នាំ ២០០៧ តារាចម្រៀងដែលមានឈ្មោះល្បី រួចជាស្រេចនៅKH ក៏បានប្តូរទ្រនំទៅកាន់ផលិតកម្ម Nice Star ទាំងមិនទាន់បានបញ្ចប់កុងត្រាជាមួយផលិតកម្ម KH។ សុខ ពិសី បន្សល់នូវបទពិរោះៗជាច្រើនបទ ក្នុងផលិតកម្មដំបូងនេះ។ ដោយការព្យាយាមនិងខំប្រឹងប្រែងលើវិស័យមួយនេះមិនរាថយនៅឆ្នាំ២០០៨ តារាចម្រៀង សុខ ពិសី ក៏បាន ក្លាយជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេ រហូត មកដល់សព្វថ្ងៃនេះហើយកំពុងក្រសោបបានភាពល្បីល្បាញយ៉ាងខ្លាំងផងដែរពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំ សុខ ពិសី បានបង្កើនទឹកដមសម្លេង និងធ្វើឲ្យតំលៃខ្លួនក្លាយជាគ្រាប់ពេជ្ររបស់ផលិតកម្មសានដេ។

កញ្ញា សុខ ពិសី ជាតារាចម្រៀងមួយដួងដែរបានឈរជើងលើផលិតកម្មសាន់ដេ នេះមិនដែលងាករេម្ដងណាឡើយបានបន្សល់បទចម្រៀងពិរោះៗជាច្រើនបទ ដូចជា «សុខសប្បាយទេសង្សារចាស់» «លះបង់» «ស្នេហាខ្ញុំមានអ្នកទីបី» ជាពិសេស «យប់នេះខ្ញុំសេដ» «ផ្លូវកម្ម» «ខ្វេះភ្នែកអូនទៅ!» ជាដើម។ និងមានច្រៀងឆ្លើយឆ្លងជាមួយ នាយ ចើម លោក ខេមរៈ លោក ឆៃ វីរៈយុទ្ធ ជាច្រើនបទទៀត។

តាមការសង្គេត កញ្ញា សុខ ពីសី មិនមែនមានកេរ្តិ៍ឈ្មោះតែក្នុងប្រទេសប៉ុណ្ណោះទេយើងនៅចាំបានថាកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៧ កន្លងទៅកញ្ញា សុខ ពិសី បានទៅកាន់ប្រទេសជប៉ុន ការទៅកាន់ប្រទេសជប៉ុនជាង១០ថ្ងៃនោះជាការចេញទៅច្រៀងជូនសមាគមមួយនៅទីនោះដើម្បីប្រមូលយកថវិកាជូនមន្ទីរពេទ្យគន្ធបុប្ជា។ នេះបញ្ជាក់ថាកញ្ញាមានការទាក់ទាញនៅក្រៅប្រទេសនិងមានការនិយមគាំទ្រលើតារាចម្រៀងរូបនេះជាខ្លាំងមិនអាចខ្វះបានដែរហើយជាទឹកចិត្តដ៏មានតំលៃមួយដែលរួមចំណែកក្នុងការលើកំពស់វិស័យមនុស្សធម៌។

ចំពោះរឿងជំនួញក្រៅពីវិស័យសិល្បៈ កញ្ញា សុខ ពិសី មានអាជីវកម្មលក់ផលិតផលតាមអនឡាញ Gimmick Collagen ដែលមានការចាប់អារម្មណ៍ខ្លាំងពី អ្នកនិយមផលិតផលនេះនិងទទួលបានការជាវយ៉ាងច្រើនពីអតិថិជន។ តាមការឲ្យដឹងវាជាផលិតផលដ៏ពេញនិយមរបស់តារានៅថៃហើយចំណែកនាងក៏ប្រើ ផលិតផលនេះដែរទើបធ្វើឲ្យរូបកញ្ញាមានរូបសម្រស់ស្អាតគួរជាទីស្រឡាញ់ពីបុរសៗ។

ដោយភាពល្បីក្នុងវិស័យសិល្បៈក៏ដូចជាសម្រស់គ្មានផ្ទឹមរបស់កញ្ញា សុខ ពិសី ធ្វើឲ្យមានការចាប់អារម្មណ៏ពីម្ចាស់ផលិតផលមួយចំនួន ។ ក្នុងនោះ កញ្ញា សុខ ពិសី ត្រូវបានក្រុមហ៊ុនទូរស័ព្ទ Vivo, Lux, Fairly lovely, Kongfulong, Zorus Cambodia, Hanna body lotion អញ្ជើញជាទូតសុច្ឆន្ទៈនៃក្រុមហ៊ុនប្រចាំប្រទេសកម្ពុជាដែលមានតំលៃរាប់ម៉ឺនដុល្លារ។ ចំពោះការចេញសម្តែងក្នុងការប្រគំតន្ត្រីម្តងៗ មានពី៥០០ដុល្លារទៅ ១០០០ដុល្លារ ចំណែកការចូលរួមច្រៀងជាកិតិ្តយសក្នុងពិធីមង្គលការមានពី៣០០ដុល្លារ ទៅ ៤០០ដុល្លារជាដើម។

សរុប​សេចក្ដី​មកកញ្ញា សុខ ពិសី គឺជា​តារាចម្រៀង​ស្រី​ជួរមុខ​ម្នាក់​នៅ​កម្ពុជា​ដែល​មាន​ប្រវត្តិ​ការងារ​សិល្បៈ​យូរអង្វែងរួម​ផ្សំ​ដោយ​ទេពកោសល្យសមត្ថភាពសម្រស់ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​សង្គម។

 

អត្ថបទ៖ ជួន សុធា