[ទីក្រុង Shreveport]៖ ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់កូនបង្កើតរបស់ខ្លួនចំនួន ៧ នាក់ និងអនីតិជនម្នាក់ទៀត ក្នុងករណីហិង្សាក្នុងគ្រួសារដ៏រន្ធត់មួយកាលពីថ្ងៃទី១៩ ខែមេសា នៅទីក្រុង Shreveport មុនពេលរូបគេត្រូវបានប៉ូលីស បាញ់ស្លាប់ក្នុងប្រតិបត្តិការដេញតាមតាមរថយន្ត។

ជនសង្ស័យ ត្រូវបានកំណត់អត្តសញ្ញាណថាឈ្មោះ Shamar Elkins។ កុមារ ៧ នាក់ (ជាកូនបង្កើតរបស់ជនសង្ស័យ) និងកុមារម្នាក់ទៀត (សរុប ៨ នាក់) ដែលមានអាយុចន្លោះពី ១ ដល់ ១៤ ឆ្នាំ។ ក្នុងនោះមានស្ត្រី ២ នាក់ទៀតបានរងរបួសធ្ងន់និងកំពុងសង្គ្រោះបន្ទាន់។សាកសពកុមារ ៧ នាក់ត្រូវបានរកឃើញនៅក្នុងផ្ទះ ចំណែកយុវជនទី ៨ បានស្លាប់ក្រោយព្យាយាមរត់គេចតាមដំបូលផ្ទះ។

តាមរបាយការណ៍បឋមពីប៉ូលីស Shreveport ជនសង្ស័យបានបាញ់ប្រហារលើស្ត្រីម្នាក់មុនគេ បន្ទាប់មកក៏បានឆ្ពោះទៅផ្ទះក្បែរនោះ ហើយធ្វើសកម្មភាពសម្លាប់កុមារទាំងនោះតែម្តង។ ក្រោយបង្កហេតុ ជនសង្ស័យបានប្លន់រថយន្តមួយគ្រឿងរត់គេចខ្លួន ប៉ុន្តែត្រូវបានប៉ូលីសដេញតាមបាញ់ប្រហាររហូតដល់ស្លាប់នៅក្នុងតំបន់ Bossier Parish។

លោក Tom Arceneaux អភិបាលក្រុង Shreveport បានថ្លែងថា នេះគឺជា សោកនាដកម្មដ៏អាក្រក់បំផុត ដែលទីក្រុងធ្លាប់ជួបប្រទះ។ លោកក៏បានប្រកាសបង្កើតមជ្ឈមណ្ឌលគាំទ្រជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារភ្លាមៗផងដែរ។ ជាមួយគ្នានេះ ព្រឹទ្ធសមាជិករដ្ឋ Louisiana លោក Sam Jenkins បានសង្កត់ធ្ងន់ថា ករណីនេះបង្ហាញពីតម្រូវការចាំបាច់នូវធនធានបន្ថែម ដើម្បីទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារឱ្យបានទាន់ពេលវេលា។

យោងតាមបញ្ជីរក្សាទុកអំពើហឹង្សាដោយប្រើកាំភ្លើង ដោយមិនរាប់បញ្ចូលឧប្បត្តិហេតុថ្ងៃអាទិត្យនៅ បញ្ជីរក្សាទុកអំពើហឹង្សាដោយប្រើកាំភ្លើងបានរាយបញ្ជីការបាញ់ប្រហារដ៏ធំយ៉ាងហោចណាស់ ១១៩ ករណីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ដែលបណ្តាលឱ្យមនុស្សស្លាប់ ១១៧ នាក់ រួមទាំងកុមារ ៧៩ នាក់ និងមនុស្ស ៤៥៨ នាក់រងរបួស។

 

 

 

 

ប្រែសម្រួលដោយ៖ សុធា

ប្រភព៖ Reuters