នៅក្នុងយុគសម័យសកលភាវូបនីយកម្មចំណេះដឹងត្រូវបានគេចាត់ទុកថាជា មាសខ្មៅ ឬជាទុនដ៏មានតម្លៃបំផុត មុននឹងឈានទៅដល់ការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនបាន វាតម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្សជាមុនសិន ដែលចំណុចចាប់ផ្តើមគឺការសិក្សារៀនសូត្រ។ ការសិក្សាមិនមែនត្រឹមតែជាការអានសៀវភៅ ឬការប្រឡងយកសញ្ញាបត្រនោះទេ ប៉ុន្តែវាគឺជាដំណើរការនៃការបណ្តុះបណ្តាលបំណិនគិតពិចារណា នៅពេលបុគ្គលម្នាក់ៗមានចំណេះដឹងហើយត្រូវមានសមត្ថភាពចេះវិភាគនិងរកដំណោះស្រាយប្រកបដោយវីធាសាស្ត្រនិងកាត់បន្ថយការពឹងផ្អែកលើអ្នកដទៃនិងរដ្ឋាភិបាល។ ម្យ៉ាងទៀតនោះការសិក្សាអាចជួយឱ្យមនុស្សស្គាល់ពីតម្លៃនៃសិទ្ធិ និងកាតព្វកិច្ចផងដែរ ហើយបុគ្គលដែលរៀនសូត្របានខ្ពង់ខ្ពស់ភាគច្រើនតែងតែគោរពច្បាប់ចរាចរណ៍និងច្បាប់រដ្ឋធម្មនុញ្ញមិនតែប៉ុណ្ណោះក៏ជៀសឆ្ងាយពីអំពើអបាយមុខនិងគ្រឿងញៀនដែលជាបន្ទុករបស់សង្គមនិងមានមនសិការជួយសង្គម និងការយោគយល់អធ្យាស្រ័យគ្នា។ មួយវិញទៀតការសិក្សាគឺជា ជណ្ដើរយន្តសង្គមមួយដែលអនុញ្ញាតឱ្យកូនអ្នកក្រីក្រអាចប្រែក្លាយវាសនាខ្លួនឯងឱ្យទៅជាអ្នកដឹកនាំ ឬអ្នកមានទ្រព្យសម្បត្តិបាន នៅពេលបុគ្គលម្នាក់ៗមានការងារល្អធ្វើភាពក្រីក្រក្នុងគ្រួសារត្រូវបានកាត់បន្ថយដែលនាំឱ្យភាពក្រីក្រក្នុងកម្រិតជាតិក៏ធ្លាក់ចុះដូចគ្នា។

ដូច្នេះបើគ្មានការអភិវឌ្ឍខ្លួនតាមរយៈការសិក្សាទេ ការអភិវឌ្ឍជាតិក៏គ្មានដង្ហើមដែរ យុវជនគ្រប់រូបត្រូវចងចាំថា ចំណេះដឹងគឺជាអាវុធដ៏មានអំណាចបំផុតដែលអ្នកអាចប្រើដើម្បីផ្លាស់ប្តូរពិភពលោក។

 

 

អត្ថបទ៖ សុធា