ការអានមិនមែនត្រឹមតែជាទម្លាប់មួយប៉ុណ្ណោះទេប៉ុន្តែវាគឺជាកូនសោរមាសដែលអាចបើកទ្វារទៅកាន់ពិភពចំណេះដឹងនិងឱកាសគ្មានព្រំដែនសម្រាប់មនុស្សគ្រប់រូប។ ក្នុងយុគសម័យព័ត៌មាននេះសមត្ថភាពក្នុងការអាននិងស្វែងយល់បានក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍខ្លួនឯងនិងសង្គមជាតិទាំងមូល។

១. អត្ថប្រយោជន៍ចំពោះបញ្ញានិងស្មារតី
• ពង្រីកចំណេះដឹងទូទៅ: រាល់ទំព័រដែលយើងអាន គឺផ្តល់នូវព័ត៌មានថ្មីៗអំពីប្រវត្តិសាស្ត្រវប្បធម៌វិទ្យាសាស្ត្រនិងទស្សនវិជ្ជា នេះធ្វើឱ្យយើងក្លាយជាមនុស្សដែលមានចំណេះដឹងទូលំទូលាយដែលអាចចូលរួមក្នុងការសន្ទនាប្រកបដោយគុណភាព។
• បង្កើនវាក្យសព្ទនិងអក្ខរកម្ម: ការអានញឹកញាប់ជួយឱ្យយើងជួបប្រទះនូវពាក្យថ្មីៗជាច្រើនធ្វើឱ្យវាក្យសព្ទ របស់យើងរីកចម្រើនហើយបង្កើនសមត្ថភាពក្នុងការសរសេរនិងទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
• ដុះខាត់សតិនិងការផ្តោតអារម្មណ៍: ការអានតម្រូវឱ្យខួរក្បាលផ្តោតអារម្មណ៍ទៅលើខ្សែរឿងឬអត្ថបទ។ ទង្វើនេះធ្វើលំហាត់ប្រាណដល់ខួរក្បាលជាពិសេសផ្នែកដែលទទួលខុសត្រូវចំពោះការចងចាំនិង ការវិភាគ។
• ពង្រឹងការយល់ចិត្តអ្នកដទៃ: តាមរយៈការអានរឿងរ៉ាវ និងបទពិសោធន៍របស់អ្នកដទៃយើងអាចយល់ច្បាស់ពីទស្សនៈស្ថានភាពនិងការលំបាករបស់ពួកគេដែលបណ្ដុះឱ្យយើងមានទឹកចិត្តចេះយោគយល់និងមេត្តាធម៌ កាន់តែខ្ពស់។
២. អត្ថប្រយោជន៍ចំពោះសុខភាពផ្លូវចិត្ត
• កាត់បន្ថយភាពតានតឹង (Stress): ការផ្តោតអារម្មណ៍លើសៀវភៅគឺជាវិធីដ៏ល្អមួយក្នុងការទាញអារម្មណ៍ចេញពីភាពតានតឹងនិងសម្ពាធប្រចាំថ្ងៃវាជួយបន្ធូរអារម្មណ៍និងផ្តល់នូវការកម្សាន្តបែបវិជ្ជមាន។
• ជួយឱ្យគេងលក់ស្រួល: ការអានសៀវភៅមុនពេលចូលគេងគឺជាទម្លាប់ដ៏មានប្រសិទ្ធភាពមួយក្នុងការបំបាត់ភាពស្រ្ដេសនិងរៀបចំខួរក្បាលឱ្យមានសភាពស្ងប់ស្ងាត់ដែលនាំឱ្យគុណភាពនៃការគេងកាន់តែប្រសើរឡើង។
៣. ការបង្កើតគំរូវិជ្ជមាន
• ការចាប់កាន់សៀវភៅអានជាប្រចាំគឺជាគំរូដ៏ល្អ សម្រាប់ក្មេងៗជំនាន់ក្រោយកុមារដែលឃើញឪពុកម្តាយឬអ្នកថែទាំរបស់ពួកគេអានទំនងជាបង្កើតទម្លាប់ស្រឡាញ់ការអានដោយខ្លួនឯងព្រោះពួកគេនឹងរៀនធ្វើតាមទង្វើទាំងនេះដោយមិនដឹងខ្លួន។
សរុបមក ការអានគឺជាការវិនិយោគដ៏ប្រសើរបំផុតសម្រាប់ខ្លួនឯង វាគឺជាទង្វើមួយដែលមិនត្រឹមតែបំពេញឃ្លាំងចំណេះដឹងប៉ុណ្ណោះទេថែមទាំងជួយឱ្យយើងមានសតិបញ្ញាវាងវៃ សុខភាពផ្លូវចិត្តល្អនិងសីលធម៌ខ្ពស់ក្នុងការរស់។
អត្ថបទ៖ ជួន សុធា