
កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd. បានបើកវេទិកាសិក្ខាសាលាពិសេសមួយ ស្ដីអំពី “ការរីកចម្រើននៃទីផ្សារអចលនវត្ថុក្នុងសម័យឌីជីថល៖ ការវិភាគតម្លៃទីផ្សារ ការធ្វើទីផ្សារដោយប្រើឌីជីថល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់”។ សិក្ខាសាលានេះបានក្លាយជាវេទិកាដ៏សំខាន់សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងវិស័យអចលនវត្ថុ ដោយអ្នកចូលរួមទទួលបានចំណេះដឹងទាក់ទងនឹងការវិភាគទីផ្សារ ការប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងការធ្វើទីផ្សារ និងច្បាប់ពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់។ ក្រៅពីនេះ វាក៏ជាកន្លែងសម្រាប់បង្កើតបណ្តាញទំនាក់ទំនងរវាងអ្នកជំនាញ អ្នកវិនិយោគ និងអ្នកចូលរួមផ្សេងៗ ដោយមានការចែករំលែកបទពិសោធន៍ និងការពិភាក្សាផ្ទាល់ផងដែរ។
កម្មវិធីនេះបានបង្ហាញពីគោលបំណងក្នុងការជំរុញឲ្យវិស័យអចលនវត្ថុកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឌីជីថលកាន់តែទូលំទូលាយ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារដែលកំពុងផ្លាស់ប្តូរ និងតម្រូវការថ្មីៗរបស់អ្នកប្រើប្រាស់។ វាគឺជាឱកាសដ៏មានតម្លៃសម្រាប់អ្នកជំនាញនិងនិស្សិតក្នុងការទទួលបានចំណេះដឹង និងការយល់ដឹងថ្មីៗដែលអាចអនុវត្តបានជាក់ស្តែងក្នុងអាជីវកម្ម។
ជាពិសេសនេាះ នៅក្នុងសិក្ខាសាលាក៏បាន ពន្យល់បង្ហាញពីផលប្រយោជន៍នៃការប្រើប្រាស់ App ទាំងពីរផងដែរ គឺមានឈ្មោះថា : INVA Valuation App និង BAYON App ។
INVA Valuation App ជា Platfotm មួយដែលបញ្ចេញបច្ចេកវិទ្យាវាយតម្លៃដីដំបូងគេនៅកម្ពុជា សំរាប់អ្នកវិនិយោគ ភ្នាក់ងារអចលនទ្រព្យ អ្នកទិញផ្ទះ ដែលអ្នកប្រេីប្រាស់អាចសិក្សាតម្លៃទីផ្សារដី គ្រប់ទីកន្លែង បានត្រឹម១វិនាទី ដោយគ្រាន់តែមាន Valuation APP ក្នុងដៃ ដូចមានភ្នាក់ងារវាយតម្លៃនៅជាមួយអ្នកគ្រប់ទីកន្លែង ។
BAYON App ជា Platform អចលនទ្រព្យ ឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ ដ៏សម្បូរបែបដល់ អ្នកលក់ អ្មកទិញ ភ្នាក់ងារ ក្រុមហ៊ុនអចលនទ្រព្យ ។ App នេះក៏អាចធ្វើការផ្គួរផ្គង រវាងអ្នកលក់ នឹងអ្នកទិញ បានថែមទៀតផង ។





អត្ថបទដោយ៖ តុប ឡៃហៀង