ក្រោយការបែកធ្លាយរូបរាង និង ការរង់ចាំពីអ្នកគាំទ្រ ពេលនេះក្រុមហ៊ុន Apple បានធ្វើការប្រកាសចេញជាផ្លូវការនូវ iPhone 17 ស៊េរីថ្មីរបស់ខ្លួន កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥។ មិនខុសពីការបែកធ្លាយរូបរាង, ពណ៍, និងម៉ូដែលទេស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងទុកថានឹងនាំមកនូវការផ្លាស់ប្ដូរជាច្រើន ជាពិសេសលក្ខណៈសម្បត្តិសំខាន់ៗដែលគួរឱ្យចាប់អារម្មណ៍។


IPhone 17 បានធ្វើការបំពាក់អេក្រង់ធំជាងមុនបន្តិច ។ សម្រាប់ម៉ូដែល Pro គឺនៅទំហំ ៦.៣ អ៊ីង ដដែល ចំណែកឯ ម៉ូដែល Pro Max នឹងមានការបំពាក់អេក្រង់ទំហំ ៦.៩ អ៊ីង ហើយលើសពីនេះទៀត គ្រប់ម៉ូដែលទាំងអស់នឹងបំពាក់ដោយបច្ចេកវិទ្យា ProMotion (១២០Hz) និងមុខងារ Always-On display ដែរនឹងធ្វើឲអេក្រង់មានភាពរលូន និង Smooth។
សម្រាប់កាមេរ៉ាខាងក្រោយវិញសម្រាប់ម៉ូដែល iPhone 17 Pro Max គេរំពឹងថានឹងមានសមត្ថភាព Zoom កាន់តែខ្លាំង ហើយអាចនឹងក្លាយជា iPhone ដំបូងគេដែលមានកាមេរ៉ា Telephoto ៣ គ្រាប់ ទំហំ ៤៨MP។សម្រាប់កាមេរ៉ាមុខ (Selfie Camera) ត្រូវបានកែលម្អទៅ ២៤MP វិញ ដែលអាចថតរូបបានទូលាយនិងច្បាស់ល្អជាងមុន។ ពិសេសជាងនេះសម្រាប់ម៉ូដែល Pro ក៏អាចមានសមត្ថភាពថតវីដេអូកម្រិត 8K ផងដែរ។
ចំណែកឯថ្មរបស់ម៉ូដែល iPhone 17 Pro Max នឹងមានទំហំធំជាង ៥,០០០mAh ដែលជាទំហំធំបំផុតឌេលមិនធ្លាប់មានសម្រាប់ iPhone។ សម្រាប់ម៉ូដែល Pro ក៏អាចមានមុខងារ reverse wireless charging ដែលអាចធ្វើការសាកថ្មឧបករណ៍ Apple ផ្សេងទៀតបាន។
សម្រាប់បន្ទះឈីប របស់ម៉ូដែល Pro នឹងប្រើប្រាស់បន្ទះឈីប A19 Pro និងមាន RAM ១២GB ខណៈម៉ូដែលធម្មតានឹងប្រើបន្ទះឈីប A19 និងមាន RAM ៨GB។
សម្រាប់ការរចនារូបរាងវិញ មានពាក្យចចាមអារ៉ាមថា iPhone 17 Pro នឹងត្រឡប់ទៅប្រើស៊ុមអាលុយមីញ៉ូមវិញ ជំនួសឲ្យទីតាញ៉ូម ដើម្បីជួយកាត់បន្ថយកម្ដៅ។ iPhone 17 ក៏អាចនឹងមានជម្រើសពណ៌ថ្មីដូចជា ពណ៌បៃតង និង ពណ៌ស្វាយ ផងដែរ។
តែទោះជាយ៉ាងណាក៏ដោយ ព័ត៌មានខាងលើនេះ គឺផ្អែកលើការប្រកាស និងពាក្យចចាមអារ៉ាមមួយចំនួនប៉ុណ្ណោះ។ លក្ខណៈពិសេសមួយចំនួនអាចនឹងមានការផ្លាស់ប្តូរនៅពេលដែលផលិតផលនេះដាក់លក់ជាផ្លូវការនៅតាមប្រទេសនីមួយៗព្រមទាំងនៅក្នុងប្រទេសកម្ពុជាយើងផងដែរ។
សម្រាប់តម្លៃវិញ ក្រុមហ៊ុន Apple គ្រោងនឹងបើកទទួលការកក់ទុកមុន (Pre-order) ចាប់ពីថ្ងៃសុក្រ ទី ១២ ខែកញ្ញា ខាងមុខនេះ។ ចំណែកឯការដាក់លក់ជាផ្លូវការនៅតាមប្រទេសនានាវិញ នឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី ១៩ ខែកញ្ញា។
សម្រាប់ iPhone 17 នឹងមានតម្លៃចាប់ផ្ដើមប្រហែល ៨០០ ដុល្លារ។ សម្រាប់iPhone 17 Pro និង Pro Max នឹងមានតម្លៃចន្លោះពី ១,១០០ ទៅ ១,២០០ ដុល្លារ។ សម្រាប់ម៉ូដែលថ្មីមួយទៀតគឺ iPhone 17 Air ដែលមានតម្លៃប្រហែល ១,០០០ ដុល្លារ។
អត្ថបទ៖ តុប ឡៃហៀង