ការងារមិនមែនគ្រាន់តែជាមធ្យោបាយរកប្រាក់ចិញ្ចឹមជីវិតប៉ុណ្ណោះទេប៉ុន្តែវាគឺជាវាលសាកល្បងមួយដែលអនុញ្ញាតឲ្យយើងបង្ហាញនូវសមត្ថភាពបំណិននិងការប្តេជ្ញាចិត្តរបស់យើង ផ្លូវអាជីពតែងតែជួបប្រទះភាពតានតឹងភាពនឿយហត់និងបញ្ហាប្រឈមថ្មីៗ។

*វិធីបង្កើតកម្លាំងចិត្តនិងភាពជោគជ័យក្នុងការងារ

• 1. កំណត់គោលដៅច្បាស់លាស់

• ត្រូវដឹងច្បាស់ថាតើអ្នកចង់សម្រេចអ្វីខ្លះនៅក្នុងការងាររបស់អ្នក? ការមានគោលដៅប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំឆ្នាំច្បាស់លាស់នឹងជួយអ្នកឲ្យមានទិសដៅនិងកម្លាំងចិត្តក្នុងការបំពេញភារកិច្ចដោយប្រសិទ្ធភាព។

• កុំខ្លាចនឹងដាក់គោលដៅធំៗប៉ុន្តែត្រូវបំបែកវាជាជំហានតូចៗដែលអាចសម្រេចបាន។

• 2. រៀនសូត្រពីកំហុស និងការរិះគន់

• គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេនៅពេលមានកំហុសចូរកុំបាក់ទឹកចិត្តតែត្រូវចាត់ទុកវាជាឱកាសដើម្បីរៀនសូត្រ និងពង្រឹងខ្លួនឯង។

• ការរិះគន់ស្ថាបនាពីមិត្តរួមការងារឬថ្នាក់ដឹកនាំគឺជាកាដូមួយដែលជួយឲ្យអ្នករីកចម្រើនចូរបើកចិត្តទទួលយក ហើយផ្លាស់ប្តូរទម្លាប់អាក្រក់ចេញ។

• 3. បង្កើតទម្លាប់ល្អ និងវិន័យការងារ:

• ភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេវាត្រូវការវិន័យក្នុងការគ្រប់គ្រងពេលវេលា ការរៀបចំអាទិភាពនិងការតាំងចិត្តធ្វើកិច្ចការទាំងនោះឲ្យបានចប់សព្វគ្រប់។

• ចូរចាប់ផ្តើមថ្ងៃថ្មីដោយភាពវិជ្ជមាននិងរៀបចំផែនការការងាររបស់អ្នក។

• 4. ភាពរីករាយគឺជាថាមពលការងារ:

• ទោះបីជាការងារលំបាកយ៉ាងណាក៏ត្រូវព្យាយាមរក្សាស្នាមញញឹមនិងភាពរីករាយក្នុងការធ្វើការងារ។ ភាពវិជ្ជមានរបស់អ្នកអាចជះឥទ្ធិពលល្អដល់មិត្តរួមការងារនិងបង្កើតបរិយាកាសការងារដ៏ល្អមួយ។

• ចូររកពេលវេលាខ្លីៗដើម្បីសម្រាកនិងបញ្ចូលថាមពលនៅចន្លោះពេលធ្វើការ។

“ការងាររបស់អ្នក នឹងបំពេញផ្នែកដ៏ធំមួយនៃជីវិតរបស់អ្នកហើយមធ្យោបាយតែមួយគត់ដើម្បីពេញចិត្តនឹងការងារនោះគឺការធ្វើការងារដែលអ្នកជឿថាជាការងារដ៏អស្ចារ្យ” ។

កុំបោះបង់! រាល់ការខិតខំប្រឹងប្រែងនៅថ្ងៃនេះនឹងក្លាយជាភាពជោគជ័យនិងមោទកភាពដ៏ធំធេងសម្រាប់ថ្ងៃស្អែក ចូរធ្វើការដោយចិត្តស្រឡាញ់និងភាពស្មោះត្រង់។

 

 

អត្ថបទ៖ ជួន សុធា