នៅក្នុងពិភពលោកដែលកំពុងវិវឌ្ឍឥតឈប់ឈរនិងមានការប្រកួតប្រជែងខ្ពស់ការអភិវឌ្ឍខ្លួនឯងមិនមែនជាជម្រើសទៀតទេតែជាកាតព្វកិច្ចនិងជាគន្លឹះដ៏សំខាន់បំផុតដែលមនុស្សម្នាក់ៗមិនត្រូវមើលរំលងឡើយ វាគឺជាដំណើរការបន្តមួយនៃការបង្កើនចំណេះដឹងជំនាញ ទេពកោសល្យនិងសក្តានុពលផ្ទាល់ខ្លួនដើម្បីសម្រេចបាននូវកំណើនគុណភាពជីវិតនិងការបំពេញបំណងប្រាថ្នាផ្ទាល់ខ្លួន។ ការអភិវឌ្ឍខ្លួនឯងគ្របដណ្តប់លើវិស័យធំៗជាច្រើនដូចជាការការរៀនសូត្រពីមុខជំនាញថ្មីៗការអានសៀវភៅ ចូលរួមសិក្ខាសាលាដើម្បីពង្រីកមូលដ្ឋានព័ត៌មាននិងការយល់ដឹងការហ្វឹកហាត់ជំនាញបច្ចេកទេសនិងជំនាញទន់ដូចជា ភាពជាអ្នកដឹកនាំការទំនាក់ទំនងការគ្រប់គ្រងពេលវេលានិងការដោះស្រាយបញ្ហា។ ការគ្រប់គ្រងស្ត្រេសភាពវៃឆ្លាតអារម្មណ៍និងការកសាងទម្លាប់នៃការគិតវិជ្ជមានទាំងការថែទាំរាងកាយ អាហារូបត្ថម្ភនិងការធ្វើលំហាត់ប្រាណជាប្រចាំដើម្បីធានាបាននូវកម្លាំងកាយមាំមួនជាមូលដ្ឋាននៃភាពជោគជ័យ។

ហេតុផលដែលការអភិវឌ្ឍខ្លួនឯងមិនត្រូវមើលរំលងនោះគឺ ការធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារព្រោះទីផ្សារការងារសព្វថ្ងៃផ្លាស់ប្តូរយ៉ាងឆាប់រហ័សដោយសារបច្ចេកវិទ្យា។ ជំនាញដែលយើងមានថ្ងៃនេះអាចនឹងលែងត្រូវការនៅថ្ងៃស្អែកការអភិវឌ្ឍខ្លួនឯងជួយឱ្យយើងរៀនជំនាញថ្មីនិងបង្កើនជំនាញដែលមានស្រាប់ដើម្បីធានាថាយើងនៅតែជាធនធានមនុស្សដែលចាំបាច់និងមានតម្លៃនៅក្នុងវិស័យការងារ។ នៅពេលដែលយើងចំណាយពេលដើម្បីរៀននិងហ្វឹកហាត់ខ្លួនឯងឱ្យពូកែជាងមុនយើងនឹងទទួលបានភាពជឿជាក់លើសមត្ថភាពក្នុងការដោះស្រាយបញ្ហានិងសម្រេចកិច្ចការងារ ភាពជឿជាក់នេះគឺជាកម្លាំងចលករដ៏សំខាន់ដែលជំរុញឱ្យយើងហ៊ានស្វែងរកឱកាសថ្មីៗនិងប្រឈមនឹងការលំបាក។ មនុស្សគ្រប់រូបកើតមកមានសក្តានុពលនិងទេពកោសល្យផ្ទាល់ខ្លួនការអភិវឌ្ឍខ្លួនឯង គឺជាមធ្យោបាយក្នុងការដោះសោសក្តានុពលទាំងនោះឱ្យចេញជារូបរាង វាជួយឱ្យយើងកំណត់គោលដៅជីវិតច្បាស់លាស់និងរៀបចំផែនការដើម្បីរស់នៅស្របតាមតម្លៃនិងចក្ខុវិស័យផ្ទាល់ខ្លួន។

ដំណើរការនៃការរៀនសូត្រនិងការទទួលយកបទពិសោធន៍ថ្មីៗ ជួយពង្រឹងសមត្ថភាពក្នុងការគិតបែបត្រិះរិះពិចារណានៅពេលជួបបញ្ហាមនុស្សដែលអភិវឌ្ឍខ្លួនឯងទៀងទាត់អាចវិភាគស្ថានភាពបានល្អិតល្អន់ វាយតម្លៃជម្រើសផ្សេងៗ និងធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព។ ការកំណត់គោលដៅជាក់លាក់គឺ អាចវាស់វែងបានអាចសម្រេចបានពាក់ព័ន្ធនិងមានពេលវេលាកំណត់ចំណាយពេលអានសៀវភៅយ៉ាងហោចណាស់ ១៥ នាទីក្នុងមួយថ្ងៃ ឬស្តាប់ផតខាស់ណាដែលអប់រំត្រូវស្វែងរកបុគ្គលជោគជ័យដែលមានបទពិសោធន៍ដើម្បីណែនាំនិងផ្តល់មតិយោបល់ស្ថាបនាលើផ្លូវជីវិតនិងអាជីពរបស់យើង។ និយាយរួមមកការអភិវឌ្ឍខ្លួនឯង គឺជាការវិនិយោគដ៏ល្អបំផុតដែលមនុស្សគ្រប់រូបអាចធ្វើបានសម្រាប់ខ្លួនឯង វាគឺជាដំណើរនៃការកសាងកំណែខ្លួនឯងដ៏ល្អបំផុតពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈការតាំងចិត្តការប្រឹងប្រែងជាប់លាប់និងការមិនមើលរំលងគន្លឹះនេះយើងនឹងអាចធានាបាននូវកំណើនផ្ទាល់ខ្លួនអាជីពរីកចម្រើននិងជីវិតប្រកបដោយអត្ថន័យ។
អត្ថបទ៖ សុធា